បរទេស៖ ក្លាយជាម្តាយគេតាំងពីក្មេងមិនមែនជារឿងល្អទេ ជាពិសេសពេល ដែលមិត្តប្រុសចាកចោល ក្រោយពេលដឹងថានាងមានផ្ទៃពោះ។ រឿងនេះបានកើតមានចំពោះAbbygail...
បរទេស៖ ក្លាយជាម្តាយគេតាំងពីក្មេងមិនមែនជារឿងល្អទេ ជាពិសេសពេល ដែលមិត្តប្រុសចាកចោល ក្រោយពេលដឹងថានាងមានផ្ទៃពោះ។ រឿងនេះបានកើតមានចំពោះAbbygail Marquez នាងត្រូវមិត្តប្រុសបោះបង់ចោលពេលកំពុងពពោះកូនស្រីនៅក្នុងផ្ទៃ។ ប៉ុន្តែមានបុរសម្នាក់បានចូលមកក្នុងជីវិតរបស់នាង វាបានកែប្រែអ្វីគ្រប់យ៉ាងសម្រាប់ជីវិតម្តាយនិងកូនដ៏កំសត់មួយនេះ។
Jayគឺជាអតីតមិត្តប្រុសរបស់Abbygailតាំងពីនៅក្មេងៗគឺកាលពីពួកគេរៀននៅថ្នាក់ទីបួនឯណោះ។ Jayរលឹកនឹកឃើញស្នេហ៍ចាស់ពីកុមារភាពបន្ទាប់ពីបានឆ្លើយឆ្លងទៅវិញទៅមកតាមFacebook។ Jayសច្ចាស្បថស្បែរថានិងមើលថែនាងនិងកូនអោយបានល្អបំផុត បើទោះបីជាគេមិនមែនជាឪពុកបង្កើតក៏ដោយ។
ការក្លាយជាឪពុកចុងបានបង្កើតអោយមានមនោសញ្ចេតនាផ្អែមល្ហែមស្អិតរមួត ឬបង្កើតបានជាសុបិនអាក្រក់។ ឪពុកចុងជាច្រើនជឿថាការលំបាកនិងទុក្ខព្រួយពិតជាមិនអាចជៀសផុតឡើយនៅពេលដែលពួកគេកាន់យកនូវតួនាទីនេះ។ ទោះបីជាដឹងថាភាពជាឪពុកចុងហាក់ដូចជាប្រថុយនិងភាពហេងស៊យបន្តិចមែន ប៉ុន្តែJayមើលថែកូនស្រីរបស់Abbygailដូចជាកូនបង្កើតរបស់ខ្លួនអញ្ចឹង។
ដូចជាភ្ញាក់ផ្អើលដែរ! Jayជាអ្នកផ្លាស់កន្ទបកូន លួងកូនអោយគេង ហើយជាអ្នកពកូនពេលពួកគេចេញក្រៅម្តងៗ។ Jayបានបង្ហាញអោយពួកយើងដឹងថាបុរសល្អៗនៅមិនទាន់ដាច់ពូជនៅឡើយទេ។ ចំណែកAbbygailក៏មានសំណាងណាស់ដែរ! ដែលទទួលបានបុរសល្អដូចជាJay៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS