បរទេស៖ មនុស្សភាគច្រើន តែងតែសម្គាល់មនុស្សម្នាក់ផ្សេងទៀតថាជាប្រុស ឬស្រី អាស្រ័យលើបរាងក្រៅ ដូចជាម៉ូដសក់ ឬសម្លៀកបំពាក់ និងការតុបតែងខ្លួន។ ជាទ...
បរទេស៖ មនុស្សភាគច្រើន តែងតែសម្គាល់មនុស្សម្នាក់ផ្សេងទៀតថាជាប្រុស ឬស្រី អាស្រ័យលើបរាងក្រៅ ដូចជាម៉ូដសក់ ឬសម្លៀកបំពាក់ និងការតុបតែងខ្លួន។ ជាទំលាប់មនុស្សស្រី តែងទុកសក់វែង ហើយគេកម្រឃើញមនុស្សស្រីកាត់សក់ខ្លីណាស់។ មនុស្សស្រីដែលចូលចិត្តទុកសក់ខ្លី ឬខ្លីពេក ភាគច្រើនត្រូវបានគេគិតថា ជាស្រីស្រលាញ់ស្រីដូចគ្នា ឬមានចរិកឬកពាដូចប្រុសខ្ទើយ។ ទំនោរនៃការគិតទាំងនេះ ក៏តែងកើតមានជារឿយៗផងដែរ ចំពោះអ្នកនាង Jasmine Brosas Araneta។
នៅថ្ងៃមួយស្រីស្អាតម្នាក់នេះ សម្រេចចិត្តកាត់សក់ដ៏ខ្លី ហើយវាក៏បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែពេញចិត្តនិងម៉ូតសក់ខ្លីរបស់នាងទាំងអស់នោះទេ។ ពេលខ្លះគេយល់ថា នាងជាប្រុស ឬជាស្រីស្រលាញ់ភេទដូចគ្នា ឬជាខ្ទើយទៅវិញ។
អ្នកនាង Jasmine អះអាងថានាងមិនមែនជាប្រភេទស្រីស្រលាញ់ស្រីដូចគ្នា ហើយក៏មិនមែនជាប្រុសខ្ទើយ ដែលវះកាត់ប្តូរភេទនោះដែរ។ ប៉ុន្តែទោះជាយ៉ាងណា ក៏នាងត្រូវបានរំខាន ដោយប្រភេទមនុស្សមួយចំនួន ដែលតែងយល់ឃើញផ្សេងៗគ្នាចំពោះរូបនាងទៅវិញ។
ពេលនាងដើរទៅណា មកណាជាមួយមិត្តប្រុស អ្នកផងគិតថានាងជាខ្ទើយ ព្រោះតែឃើញរូបរាងបែបប្រុស និងមានភាពស្និទ្ធស្នាលគ្នាជាមួយមិត្តប្រុសរបស់នាង។ នាងបានបង្ហោះរូបភាពជាច្រើនហើយសរសេរថា៖ "មនុស្សមិនគួរអោយតម្លៃតាមអ្វី ដែលមើលឃើញខាងក្រៅនោះទេ។ មិនមែនមនុស្សស្រីទុកសក់ខ្លី សុទ្ធតែជាខ្ទើយ ឬជាស្រីស្រលាញ់ស្រីនោះទេ។ ហើយប្រុសៗក៏មិនមែនសុទ្ធតែទុកសក់ខ្លីទាំងអស់នោះដែរ។ " អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS