បរទេស៖ ក្នុងបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកយកការថើបដើម្បីបង្ហាញពីការស្រលាញ់ ឬការគោរពដល់មនុស្សមានវ័យចាស់ជាង។ ក្នុងសង្គមក្រុមគ្រួសារក៏បង្ហា...
បរទេស៖ ក្នុងបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកយកការថើបដើម្បីបង្ហាញពីការស្រលាញ់ ឬការគោរពដល់មនុស្សមានវ័យចាស់ជាង។ ក្នុងសង្គមក្រុមគ្រួសារក៏បង្ហាញសេចក្តីស្រលាញ់តាមរយៈការថើបនេះដែរ។ ចំណែកអត្ថន័យសេចក្តីស្នេហានៃគូសង្សាឬស្វាមីភរិយាក៏បង្ហាញក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមកតាមរយៈការថើបដូចគ្នា។ ប៉ុន្តែការថើបបបូរមាត់គ្នាក្នុងសមាជិកក្រុមគ្រួសារ (លើកលែងតែប្តីនិងប្រពន្ធ) ត្រូវបានមនុស្សជាច្រើនគិតថាជារឿងមិនសាកសមទាល់តែសោះ។
ក្នុងបណ្តាប្រទេសជាច្រើក្នុងសមាជិកអាស៊ានក៏អនុវត្តការថើបសមាជិកក្នុងក្រុមគ្រួសារខ្លួនដើម្បីបញ្ជាក់ពីក្តីស្រលាញ់និងការគោរពដ៏ជ្រាលជ្រៅ តែពួកគេមិននិយមថើបបបូរមាត់គ្នានោះទេ។ តារាសម្តែងអាយុ៦២ឆ្នាំជនជាតិចិនគឺJoseph Leeបានប្រារព្ធពិធីខួបកំណើតអោយកូនស្រីរបស់ខ្លួន។ វាជាពិធីក៏កក់ក្តៅក្នុងក្រុមគ្រួសាររបស់គាត់ ប៉ុន្តែក្នុងនោះក៏មានរូបភាពខ្លះមិនសមរម្យហើយត្រូវបានគេរិះគន់យ៉ាងខ្លាំង។
អ្នកខ្លះយល់ថារូបភាពទាំងនេះគ្មានអ្វីខុសទេ! ឪពុកម្តាយថើបបបូរមាត់កូនជារឿងធម្មតាព្រោះវាគ្មានអ្វីលើសពីនេះទេ។
បើយោងតាមអ្នកជំនាញផ្នែកអារម្មណ៍បានអោយដឹងថា៖ ក្មេងៗដែលមានអាយុ ៤, ៥ ឬ៦ឆ្នាំទទួលអារម្មណ៍ផ្លូវភេទរួចជាស្រេចបើមាននរណាម្នាក់ថើបបបូរមាត់ពួកគេ។ ហេតុនេះជាការប្រសើរឪពុកម្តាយគួរជៀសវាងការថើបបបូរមាត់កូនៗ៕ អត្ថបទ៖ Khmer5 News
តើអ្នកយល់យ៉ាងណាដែរ? តើអ្នកនិងថើបបបូរមាត់កូនៗដែរឬទេ?
COMMENTS