បណ្តាញសង្គម៖ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវជ្រើសរើសមនុស្សល្អម្នាក់មកធ្វើជាមិត្តស្រី ឬមិត្តប្រុស។ សម្រាប់នារីៗ តែងជ្រើសរើសមិត្តប្រុស ដែលអា...
បណ្តាញសង្គម៖ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវជ្រើសរើសមនុស្សល្អម្នាក់មកធ្វើជាមិត្តស្រី ឬមិត្តប្រុស។ សម្រាប់នារីៗ តែងជ្រើសរើសមិត្តប្រុស ដែលអាចការពារថែរក្សានាងបានគ្រប់កាលៈទេសៈ។ ប៉ុន្តែសម្រាប់នារីម្នាក់នេះវិញ បែរជាជ្រើសរើសសង្សារខុសដែលនាំទុក្ខទោសអោយខ្លួនឯងទៅវិញ។ សង្សាររបស់នារីអភ័ព្វនេះជាដើមហេតុដែលធ្វើអោយនាងរងគ្រោះក្នុងហេតុការណ៍រំលោភបូក។
កាលពីថ្ងៃសុក្រសប្តាហ៍មុន នារីម្នាក់អាយុ១៧ឆ្នាំរស់នៅក្នុងតំបន់Kampung Pasir ក្នុងស្រុកPasir Mas នៃរដ្ឋKelantanប្រទេសម៉ាឡេស៊ី បានចេញក្រៅផ្ទះទៅញ៉ាំអាហារពេលយប់ជាមួយមិត្តប្រុសនៅម៉ោងប្រហែល១១:៤៥នាទីយប់។ គេមិននាំនាងទៅញ៉ាំអាហារ ប៉ុន្តែបែរជានាំនាងទៅកន្លែងស្ងាត់មួយដែលមានមិត្តភ័ក្ររបស់គេប្រាំនាក់រងចាំរួចជាស្រេច។ ការពិតសង្សារបណ្តូលចិត្តនាំនាងទៅអោយមិត្តភ័ក្ររបស់គេប្រាំនាក់រំលោភសោះ។
តាមរបាយការណ៍អោយដឹងថានាងព្យាយាមរត់គេចដែរ។ ប៉ុន្តែក្រុមបុរសទាំងនោះរួមទាំងសង្សរដេញចាប់នាងជាប់ហើយគម្រាមនាងថាពួកគេនិងដុតផាវដាក់ចូលក្នុងមាត់នាង ប្រសិនបើហ៊ានស្រែកឬមិនធ្វើតាមបំណងពួកគេ។ ក្រោយពីរំលោភរួចនៅម៉ោងប្រហែលបួនជិតភ្លឺ មិត្តប្រុសរបស់នាងបានយកនាងទៅទុកនៅផ្ទះមិត្តភ័ក្ររបស់គេ។ ស្អែកឡើងល្ងាចថ្ងៃសៅរ៍នាងនិងម្តាយបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីស។ ហើយនៅម៉ោង៦:២៥នាទីល្ងាចថ្ងៃដដែលនោះប៉ូលីសបានចាប់ខ្លួនជនសង្ស័យទាំងប្រាំមួយនាក់ដែលពាក់ព័ន្ធនិងករណីរំលោភបូក។
បើយោងតាមកាសែតចិនបានអោយដឹងថាជនសង្ស័យទាំងប្រាំមួយនាក់នោះមានអាយុចន្លោះពី២០ទៅ៣២ឆ្នាំ។ ប៉ូលីសរកឃើញថាបីនាក់ក្នុងចំណោមពួកគេមានពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀនក្រោយពេលធ្វើតេស្តរកសារធាតុញៀន។ ជនសង្ស័យទាំងអស់គឺជាអ្នកភូមិរស់នៅជាមួយនារីរងគ្រោះ។ ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋរំលោភបូកដែលប្រឈមមុខនិងការជាប់ពន្ធនាគារ៣០ឆ្នាំ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមនារីៗទាំងឡាយជ្រើសរើសមិត្តប្រុសដោយការប្រុងប្រយ័ត្ន!!
COMMENTS