បរទេស៖ អ្នកនេសាទចាប់បានត្រីដ៏ធំមួយ ពីតំបន់ Lopez Jaena ក្នុងខេត្ត Misamis Occidental ប្រទេសហ្វីលីពិន ធ្វើអោយអ្នកស្រុក និងអ្នកបណ្តាញសង្គ...
បរទេស៖ អ្នកនេសាទចាប់បានត្រីដ៏ធំមួយ ពីតំបន់ Lopez Jaena ក្នុងខេត្ត Misamis Occidental ប្រទេសហ្វីលីពិន ធ្វើអោយអ្នកស្រុក និងអ្នកបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំងពេលឃើញពត៌មាននេះក្នុងអ៊ីនធឺណិត។ នេះជាលើកទី១ ហើយ ដែលអ្នកនេសាទក្នុងតំបន់នេះចាប់បានត្រីមានរូបសាក់លើខ្លួន វាធ្វើអោយអ្នកបណ្តាញសង្គមមានការជជែកពិភាក្សាដេញដោលជាខ្លាំងលើបញ្ហារូបសាក់ដ៏សាំញ៉ាំទាំងនេះ។
ពេលដែលគេដាក់ត្រីប្រភេទនេះក្បែរត្រីដែលមានទំហំនិងអំបូរដូចគ្នា ឃើញថាស្បែករបស់វាពិតជាខុសគ្នាជាខ្លាំង។ អ្នកបណ្តាញសង្គមខ្លះយល់ថាត្រីនេះប្រហែលជាត្រូវគេចាប់បាននៅពេលណាមួយហើយធ្វើសញ្ញាសំគាល់បែបនេះ លើខ្លួនវាមុន និងលែងចូលសមុទ្រវិញ។ ចំណែកមតិខ្លះទៀតយល់ថាត្រីនេះត្រូវអ្នកជីវៈវិទូសមុទ្រចាប់ដាក់សញ្ញាសំគាល់ទៅលើត្រីដែលគេសិក្សារួច បន្ទាប់មកក៏លែងវិញ។
រូបភាពដែលបង្ហោះក្នុងទំព័រហ្វេសប៊ុកមួយឈ្មោះ "GMA News" សរសេរហាក់ដូចជាកំប្លែងបន្តិចចំពោះត្រីមានសាក់នេះ។ តែយ៉ាងណាការសន្និដ្ឋាននៅតែជាការសន្និដ្ឋានដដែល ព្រោះវាជាការយល់ឃើញរៀងៗខ្លួន ដោយគ្មានភស្តុតាងប៉ុណ្ណោះ។ ការពិតយ៉ាងណានោះយើង នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី




COMMENTS