បរទេស៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hazel Galos បានបង្ហោះសារអំពាវនាវអោយជួយផ្តល់ពត៌មានបន្ថែមចំពោះការស្លាប់នៃប្អូនជីដូនមួយរបស់នាង។ Hazel និយាយថ...
បរទេស៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hazel Galos បានបង្ហោះសារអំពាវនាវអោយជួយផ្តល់ពត៌មានបន្ថែមចំពោះការស្លាប់នៃប្អូនជីដូនមួយរបស់នាង។ Hazel និយាយថា៖ " ប្អូនជីដូនមួយរបស់ខ្ញុំអាយុ១៦ឆ្នាំបានពុលអាហារស្លាប់ដោយមិនសមទំនងសោះ។ វាអាចពាក់ព័ន្ធនិងមិត្តភ័ក្រជិតស្និទរបស់នាង ប៉ុន្តែគ្មាននរណានិយាយអ្វីប្រាប់គ្រួសារសពសូម្បីតែបន្តិច។ ខ្ញុំគ្រាន់តែចង់រកយុត្តិធម៌អោយប្អូនជីដូនមួយខ្ញុំប៉ុណ្ណោះ។ "
ក្រុមគ្រួសារសពសង្ឃឹមថាអ្នករាល់គ្នានិងជួយផ្តល់ពត៌មានឬស្វែងរកសាក្សីដើម្បីស្រាវជ្រាវចាប់ឃាតករនៅពីក្រោយការស្លាប់នេះ។ មានសាច់ញាតិសពដ៏ទៃទៀតបានអំពាវនាវក្នុងហ្វេសប៊ុកអោយជួយផ្តល់ពត៌មានទាំងឡាយដែលពាក់ព័ន្ធនិងការស្លាប់នេះ។ ប៉ុន្តែអស់រយៈពេលមួយសប្តាហ៍កន្លងមកហើយគ្រួសារសពនៅតែមិនទទួលបានតម្រុយអ្វីសោះឡើយ។ សង្ឃឹមថានិងរកឃើញតម្រុយខ្លះដើម្បីអាចបើកការស៊ើបអង្កេតជុំវិញការស្លាប់នេះ។
ម្តាយមីងរបស់សពអះអាងថា៖ " នារីរងគ្រោះត្រូវបានអញ្ជើញអោយទៅចូលរួមក្នុងពិធីខួបកំណើតមិត្តភ័ក្រហើយក៏ពុលអាហារស្លាប់តែម្តងទៅ "។ គ្រួសារសពសង្ឃឹមថាពួកគេនិងអាចរកឃើញការពិតនៅពីក្រោយការស្លាប់នេះក្នុងពេលឆាប់ៗខាងមុខ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS