ប្រទេសព័រទុយហ្គាល់ ប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ បន្ទាប់ពីមនុស្សចំនួន ៦១នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ភ្លើងឆេះព្រៃ ដ៏...
ប្រទេសព័រទុយហ្គាល់ ប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ បន្ទាប់ពីមនុស្សចំនួន ៦១នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅមួយនៅតាមបណ្ដោយជួរភ្នំ ចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រពីភាគឦសាននៃរដ្ឋធានី Lisbon។ នេះបើយោងតាមការចេញផ្សាយរបស់ BBC។
រដ្ឋាភិបាលព័រទុយហ្គាល់បានប្រកាសឲ្យប្រជាជនកាន់ទុក្ខចំនួន ៣ថ្ងៃ ដើម្បីចូលរួមសម្ដែងនៅការសោកស្ដាយចំពោះប្រជាជន ៦១នាក់ ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មបំផុត។ គ្រោះថ្នាក់អគ្គិភ័យឆាបឆេះព្រៃនេះ ត្រូវបាននាយករដ្ឋមន្ត្រីលោក Antonio Costa ហៅថា វាជាសោកនាដកម្មមួយយ៉ាងធ្ងន់ធ្ងរ និងជាប្រទេសមួយដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុត ដោយសារភ្លើងឆេះព្រៃ។
គួររម្លឹកផងដែរថា កាលពីថ្ងៃសៅរ៍ ទី១៧ ខែមិថុនា សប្ដាហ៍មុននេះ ប្រទេសព័រទុយហ្គាល់បានជួបនឹងមហន្តរាយភ្លើងឆេះព្រៃយ៉ាងរន្ធត់ បណ្ដាលឲ្យខូចខាតធនធានធម្មជាតិ ស្ទើរតែទាំងស្រុង ទោះបីជាមានភ្នាក់ងារពន្លត់អគ្គិភ័យរាប់រយនាក់ បូករួមទាំងយន្តហោះបាញ់ទឹកពីលើអាកាសយ៉ាងណាក៏ដោយ។ អាជ្ញាធរបញ្ជាក់ថា ចំនួនប្រជាជនស្លាប់សរុប ៦១នាក់ស្លាប់ និង ៥៤នាក់ផ្សេងទៀតរងរបួស៕ ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS