បរទេស៖ អ្នកតែងប្រុងប្រយ័ត្នចំពោះអំពើឃោរឃៅទាំងឡាយ បច្ចុប្បន្នស្រីស្អាតជាករណីដែលក្រុមប៉ូលីសថៃបើកការស៊ើបអង្កេត បែបពិសេសខុសធម្មតា។ ករណីឃាតកម្...
បរទេស៖ អ្នកតែងប្រុងប្រយ័ត្នចំពោះអំពើឃោរឃៅទាំងឡាយ បច្ចុប្បន្នស្រីស្អាតជាករណីដែលក្រុមប៉ូលីសថៃបើកការស៊ើបអង្កេត បែបពិសេសខុសធម្មតា។ ករណីឃាតកម្មគួរអោយរន្ធត់ដែលកើតឡើងកាលពីថ្ងៃទី២៣ ខែឧសភា ទាក់ទិននិងបុគ្គលិកធ្វើការក្នុង Karaoke ដែលសាកសពជនរងគ្រោះត្រូវបានគេ ញាត់ចូលក្នុងធុង ហើយយកទៅកប់ចោលក្នុងព្រៃនៅខេត្ត Khon Kaen ប្រទេសថៃ។
ប៉ូលីសសន្និដ្ឋានថា៖ "ជនរងគ្រោះឈ្មោះWarisara Klinju អាយុ២៣ឆ្នាំ ត្រូវឃាតករជាមិត្តរួមការងារក្នុង Karaoke និងអ្នកឃុបឃិតសម្លាប់ក្នុងបំណងសងសឹកនិងរឿងអ្វីមួយ"។ ប៉ូលីសដាក់ការសង្ស័យជាមូលដ្ឋានទៅលើ Preeyanuch Nonwangchai ថាបានរៀបគម្រោងផែនការសម្ងាត់សម្លាប់ Warisara។ Preeyanuch ជឿថា Warisara បានផ្តល់ពត៌មានសម្ងាត់ទៅប៉ូលីស អំពីការរកស៊ីជួញដូរគ្រឿងញៀនរបស់សង្សានាង។
បើយោងទៅតាមសាពត៌មានAsiaOneបានអោយដឹងថា៖ " បើទោះជាPreeyanuchត្រូវបានចាប់ខ្លួនក្រោមការសង្ស័យពាក់ព័ន្ធនិងអំពើឃាតកម្មដ៏រន្ធត់នេះក្តី។ ប៉ុន្តែប៉ូលីសហាក់ដូចជាចាប់អារម្មណ៍លើរូបរាងកាយនិងសម្រស់ដ៏ទាក់ទាញរបស់នាងជាជាងការធ្វើការតាមក្រមវិជ្ជាជីវៈស្រាវជ្រាវទៅទៀត។ Preeyanuch ពិតជាស្រស់ស្អាត! តើមាននរណាខ្លះដែលចាប់អារម្មណ៍និងសម្រស់នាងព្រោះនាងមើលទៅដូចជាតារាបង្ហាញម៉ូត ឬតួកុនមួយរូបអញ្ចឹង"។
អ្វីដែលចម្លែកនោះគឺសូម្បីតែប៉ូលីសក៏ចាប់អារម្មណ៍សម្រស់ដ៏ស៊ិចស៊ីរបស់នាងដែរ។ រូបថតថ្មីៗនេះបង្ហាញពីមន្ត្រីប៉ូលីសថតរូបជាមួយ Preeyanuch ដោយទឹកមុខរីករាយពេញចិត្តពេញថ្លើម។ ប៉ុន្តែមន្ត្រីប៉ូលីសទាំងនោះត្រូវពិន័យភ្លាមៗនិងទទួលការមិនពេញចិត្តពីសំណាក់អ្នកនិយមប្រើអ៊ីនធឺណិតក្នុងប្រទេសថៃ។ ក្រុមអ្នកនិយមប្រើអ៊ីនធឺណិតមានការភ្ញាក់ផ្អើលពេលឃើញ Preeyanuch និងជនសង្ស័យពីរនាក់ទៀតត្រូវបានអនុញ្ញាតអោយដើរសេរីគ្មានការដាក់កំហិត។ នាងអាចMake-upនិងជក់បារីក្នុងប៉ុស្តិ៍ប៉ូលីស! គិតទៅគ្រាន់តែសម្រស់ក៏អាចជួយអោយស្ថានការណ៍បានប្រសើរដែរ! ?។
អ្នកជំនាញចិត្តសាស្រ្តនៅមជ្ឈមណ្ឌលChild and Adolescent Mental Healthនិយាយទៅកាន់សាពត៌មាន Chiangrai Times ថា៖ " វីធីដែលមន្ត្រីប៉ូលីសធ្វើចំណាត់ការងាយៗធូររលុងចំពោះជនសង្ស័យទាំងនេះគឺមិនផ្តល់ផ្លែផ្កាក្នុងការស្រាវជ្រាវសោះឡើយ។ ភាពរួសរាយជ្រុលជាមួយជនសង្ស័យដែលហាក់ដូចជាខុសឥរិយាបថវិជ្ជាជីវៈប៉ូលីសបែបនេះ វាធ្វើអោយមតិសាធារណៈមិនពេញចិត្តនិងខ្វះទំនុកចិត្តលើការងារប៉ូលីស "។ សង្ឃឹមថាយុត្តិធម៌និងវែកមុខឃាតករពិត ក្នុងពេលឆាប់ៗដើម្បីកុំអោយជនសង្ស័យនៅបន្តវាយឬកឡូយបែបនេះទៀត៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS