បរទេស៖ Kala Brown អាយុ៣០ឆ្នាំនិងមិត្តប្រុសនាងត្រូវបានអញ្ជើញអោយទៅផ្ទះរបស់ Todd Kohlhepp ដើម្បីធ្វើការងារពាក់ព័ន្ធនិងទ្រព្យសម្បត្តិរបស់ Tod...
បរទេស៖ Kala Brown អាយុ៣០ឆ្នាំនិងមិត្តប្រុសនាងត្រូវបានអញ្ជើញអោយទៅផ្ទះរបស់ Todd Kohlhepp ដើម្បីធ្វើការងារពាក់ព័ន្ធនិងទ្រព្យសម្បត្តិរបស់ Todd។ ពួកគេសម្គាល់ឃើញថាផ្ទះរបស់ Todd នៅកណ្តាលវាល ប៉ុន្តែពួកគេនៅតែបន្តធ្វើការដដែលទៀតព្រោះ Todd បានជួលពួកគេក្នុងតម្លៃថ្លៃ។ មិត្តប្រុសរបស់ Kala ត្រូវ Todd បាញ់បីគ្រាប់ចំទ្រូង ហើយរូបនាងត្រូវគេដាក់ច្រវ៉ាក់និងឃុំឃាំងក្នុងកុងទីនឺរដែកអស់រយៈពេលពីរខែ។ Kalaនិយាយថា៖ " Toddរំលោភខ្ញុំជារៀងរាល់ថ្ងៃ។ Toddសង្ឃឹមថាខ្ញុំនិងប្រែចិត្តបែរមកស្រលាញ់គេ ហើយសាងអនាគតជាមួយគ្នា។ Toddបាញ់ Charlie Carver មិត្តប្រុសរបស់ខ្ញុំចំនួនបីគ្រាប់ចំទ្រូង ហើយរុំសាកសពជាមួយនិងតង់ផ្លាស្ទីកពណ៌ខៀវដាក់ក្នុងប្រដាប់ចូកដីត្រាក់ទ័រចំណែកខ្ញុំត្រូវគេដាក់ច្រវ៉ាក់កឃុំក្នុងទីនេះ។ ខ្ញុំលែងបានឃើញមិត្តប្រុសខ្ញុំទៀតហើយព្រោះToddយកគេទៅកប់បាត់ទៅហើយ។ "
ប៉ូលីសបានធ្វើការស្រាវជ្រាវតាមដានរកពួកគេទាំងពីរបន្ទាប់ពីទទួលបានរបាយការណ៍ស្តីពីរការបាត់ខ្លួនអស់រយៈពេលពីរខែ។ តាមរយៈរលកសេវាទូរស័ព្ទដៃរបស់Kalaក្នុងថ្ងៃបាត់ខ្លួន ទើបប៉ូលីសអាចដឹងថានាងស្ថិតនៅក្នុងតំបន់នេះ។ ពេលប៉ូលីសទៅដល់កន្លែងឃុំឃាំង គេលឺសំលេងKalaស្រែកខ្សាវៗថា៖ " ខ្ញុំជាប់ច្រវ៉ាក់កនៅជាប់និងជញ្ជាំងក្នុងទីនេះ! ជួយខ្ញុំផង! "។
Toddត្រូវបានអនុញ្ញាតអោយនិយាយជាមួយម្តាយរបស់គេ ហើយគេសន្យាប្រគល់លុយក្នុងធនាគារទាំងអស់ទៅម្តាយ។ Toddបានសារភាពថាបានប្រព្រឹត្តឃាតកម្មចំនួនប្រាំពីរដង។ ឃាតករឈាមត្រជាក់វ័យ៤៦ឆ្នាំរូបនេះបានប្រព្រឹត្តឃាតកម្មជាប់ៗគ្នា និងរួមមានបទល្មើសផ្សេងៗទៀតជាច្រើន។ Toddនិងត្រូវជាប់គុកអស់មួយជីវិត ហើយគាត់ក៏មិនប្តឹងឧទ្ធណ៍ដែរ៕ អត្ថបទ៖ Khmer5 News ប្រែសលម្រួល៖ លី
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS