ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃម្សិលមិញទី១៤ ខែមិថុនានេះ មានប្រជាពលជាច្រើននាក់ មានអាការៈក្អួតរាគរូសពេញភូមិ បន្ទាប់ពីពួកគាត់ បិរភោគនំបញ្ចុករួ...
ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃម្សិលមិញទី១៤ ខែមិថុនានេះ មានប្រជាពលជាច្រើននាក់ មានអាការៈក្អួតរាគរូសពេញភូមិ បន្ទាប់ពីពួកគាត់ បិរភោគនំបញ្ចុករួចមក។ បើយោងតាមប្រភពព័ត៌មានពី កាសែរ កោះសន្តិភាព បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅ ភូមិកន្លែងរមាស ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ប៉ុន្តែទោះជាយ៉ាងណា ពុំមានមនុស្សបាត់បង់អាយុជីវិតនោះទេ។
បើយោងតាមបទសម្ភាស៍ជាមួយប្រភពខាងលើ អ្នកលក់នំបញ្ចុក បានប្រាប់ថា គាត់រៀបចំដាំស្លរដូចសព្វមួយដង ពុំមានអ្វីខុសធម្មតាទេ ហើយក៏ពុំដឹងពីមូលហេតុ ដែលបណ្តាលឲ្យអ្នកទទួលទានប្រចាំថ្ងៃទាំងនេះ ស្រាប់តែមានអាការៈវិលមុខក្អួតចង្អោរគ្រប់គ្នាដូច្នេះ។
បើយោងតាមប្រភពពីមន្ត្រីមានសមត្ថកិច្ចបានឲ្យដឹងថា អ្នកពុលនំបញ្ចុក មានរហូតដល់ ២ភូមិឯណោះ ភូមិត្រពាំងកែរ និងភូមិស្រះស្រង់ មានចំនួនសរុប ៤២នាក់ ស្រី២៨នាក់ និងមានក្មេងដែលធ្ងន់២នាក់ ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
គួរបញ្ជាក់ផងដែរថា នំបញ្ចុក និងទឹកសម្ល ត្រូវបាននាំយកទៅកាន់បន្ទប់ពិសោធន៍ ដើម្បីពិនិត្យរកមូលហេតុដែលបណ្តាលឲ្យពុល ប៉ុន្តែមកទាល់ពេលនេះលទ្ធផលនៅមិនទាន់បញ្ជាក់នៅឡើយ៕ អត្ថបទ៖ Khmer5 News ដកស្រង់ពីការសែត៖ កោះសន្តិភាព
COMMENTS