រាជធានីភ្នំពេញ៖ សម្របពេលដែលលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាន់ខិតជិតចូលមក...
រាជធានីភ្នំពេញ៖ សម្របពេលដែលលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាន់ខិតជិតចូលមកដល់នៅដើមសប្ដាហ៍ក្រោយ ពោលគឺ គ ជ ប នឹងប្រកាសលទ្ធផលកៅអីមេឃុំ-ចៅសង្កាត់ នៅថ្ងៃទី ២៥ មិថុនាខាងមុខនេះ Kqube Media សូមទាញចំណាប់អារម្មណ៍មិត្តអ្នកអានមកចាប់អារម្មណ៍ លើប្រាក់ឧបត្ថម្ភតំណែងមួយនេះ។
តើមិត្តដឹងអត់ថា ប្រាក់ឧបត្ថម្ភមេឃុំ ប៉ុន្មានបានជាម្នាក់ៗដណ្ដើមគ្នាធ្វើ?
ប្រាក់ឧបត្ថម្ភមេឃុំ-ចៅសង្កាត់ដែលបងប្អូនមួយចំនួនតែងហៅថា ប្រាក់ខែមេឃុំនោះ ដើមឆ្នាំ ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដំឡើងដល់ ៨៨ ម៉ឺនរៀល ខណៈ ជំទប់ទី១ និង ជំទប់ទី២ ឬចៅសង្កាត់ទី១ និងទី២ ទទួលបាន ប្រាក់ឧបត្ថម្ភ ៦៥ ម៉ឺន រៀល ហើយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ៥៧ម៉ឺនរៀល។ចំណែកឯ ប្រាក់ឧបត្ថម្ភ មេភូមិ វិញ ទទួលបាន ២២ម៉ឺន៥ពាន់រៀល អនុភូមិ ១៨ម៉ឺនរៀល និងសមាជិកភូមិ ១៦ម៉ឺនរៀល។
សូមបញ្ជាក់ផងដែរថា កាលពី២០១៦ មេឃុំ ចៅសង្កាត់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧៥ម៉ឺនរៀល ជំទប់ និងចៅសង្កាត់ ទទួលបាន ៥៥ម៉ឺនរៀល និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបាន ៤៨ម៉ឺនរៀល ហើយមេភូមិ ទទួលបានប្រាក់ឧបត្ថម្ភ ២០ ម៉ឺនរៀល អនុប្រធានភូមិ ១៦ ម៉ឺនរៀល និងសមាជិកភូមិបាន ១៤ ម៉ឺនរៀល។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងប្រាក់ឧបត្ថម្ភ ខេត្ត រាជធានី និងក្រុង-ស្រុក សូមមើលអនុក្រឹត្យលេខ ៤០ អនប្រក ចុះថ្ងៃទី ១៦ មីនា ឆ្នាំ២០១៧ខាងក្រោម៖
ផ្តល់សិទ្ធិដោយ៖ Kqube.net
COMMENTS