នារីប្រជ្រុយពេញមុខពីកំណើត មិនខ្វល់ពីអ្នកដទៃ...សម្រេចចិត្តចូលរួមប្រលងបវរកញ្ញាម៉ាឡេស៊ីឆ្នាំ២០១៨...ព្រោះតែ!!

បរទេស៖ វាពិតជាគួរអោយស្តាយណាស់ យើងទាំងអស់គ្នារស់នៅក្នុងពិភពលោកដែលតែងអោយតម្លៃមនុស្សលើសំបកខាងក្រៅ។ មនុស្សតែងឆាប់សម្គាល់នរណាម្នាក់លើការតុបត...


បរទេស៖ វាពិតជាគួរអោយស្តាយណាស់ យើងទាំងអស់គ្នារស់នៅក្នុងពិភពលោកដែលតែងអោយតម្លៃមនុស្សលើសំបកខាងក្រៅ។ មនុស្សតែងឆាប់សម្គាល់នរណាម្នាក់លើការតុបតែងស្លៀកពាក់ស្អាតបាតឬអត់? ឬសម្គាល់លើរូបរាងសមសួនឬអត់?។

នារីដ៏ក្លាហានម្នាក់មកពីខេត្តSabahប្រទេសម៉ាឡេស៊ីដែលខុសពីល័ក្ខខ័ណ្ឌស្តង់ដានៃសម្រស់។ នាងនិងចូលរួមបង្ហាញសមត្ថភាពក្នុងការប្រលងMiss Universe Malaysia 2018។

អ្នកឃើញស្រាប់ហើយថាEvita Patcey Edgar Delmundoគឺមិនដូចនារីទូទៅទេ! នាងមានប្រជ្រុយខ្មៅធំៗពីកំណើតពេញខ្លួន។ ប៉ុន្តែទំនុកចិត្តនិងក្តីស្រលាញ់មិនដែលធ្វើអោយនាងអស់សង្ឃឹមឬមើលងាយខ្លួនឯងឡើយ។ រូបរាងចម្លែកខុសគេបែបនេះ! អ្នកអាចស្រមៃមើលថាតើវាពិបាកប៉ុណ្ណាក្នុងការប្រកួតប្រជែង។


Evitaនិយាយថា៖ " វាមិនមែនជារឿងងាយស្រួលសម្រាប់ខ្ញុំទេ។ ខ្ញុំធ្លាប់ត្រូវមិត្តភ័ក្រសើចចំអកជាខ្លាំងកាលរៀននៅបឋមសិក្សា ពួកគេហៅខ្ញុំថា ' សត្វចម្លែក ' ។ ខ្ញុំពិតជាពិបាកទទួលយកវាណាស់កាលនៅពីក្មេង។ ខ្ញុំខ្មាសអៀនមិនហ៊ានងើបមុខមើលក្មេងដ៏ទៃឡើយ ហើយក៏មិនដឹងថាត្រូវធ្វើយ៉ាងណានោះដែរ។ ខ្ញុំសុំអោយប៉ារបស់ខ្ញុំទៅសាលាជាមួយខ្ញុំដើម្បីស្តីបន្ទោសអោយក្មេងៗទាំងនោះ។ សំណាងណាស់ដែរ! ក្មេងៗដែលមើលងាយខ្ញុំទាំងនោះក៏ថមថយទៅវិញ។ ពេលអាយុ១៦ឆ្នាំខ្ញុំបានចូលរួមដំណើរបោះជុំរុំនៃក្រុមគ្រឹស្គបរិស័ទ  ពេលនោះហើយដែលវាបានបង្រៀនខ្ញុំអោយចេះស្រឡាញ់ខ្លួននិងចេះទំនាក់ទំនងជាមួយមនុស្សខាងក្រៅ។ នេះជាលើកដំបូងក្នុងជីវិតដែលខ្ញុំចាប់ផ្តើមទទួលយកនូវអ្វីដែលខ្ញុំមាន។ ពិតណាស់ពីមុនខ្ញុំធ្លាប់គិតថានិងធ្វើការវះកាត់យកប្រជ្រុយខ្មៅទាំងនេះចេញ។ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតអោយដំបូន្មានថាវាអាចប៉ះពាល់ដល់សុខភាព ដូច្នេះខ្ញុំគ្រាន់តែទទួលយកវាទៅបានហើយ។ ខ្ញុំស្រឡាញ់រាងកាយរបស់ខ្ញុំ ហើយក៏មិនចង់ផ្លាស់ប្តូរអ្វីទៀតឡើយ។ "



Evitaមានមហិច្ឆតាចង់ពាក់ម្កុដបវរកញ្ញា ហើយនាងមិនបោះបង់ព្រោះឧបសគ្គទាំងនេះឡើយ។ នាងបានបង្ហើបអោយដឹងថា៖ " នាងត្រូវបានជ្រើសរើសអោយចូលរួមក្នុងកម្មវិធីប្រលងបវរកញ្ញាម៉ាឡេស៊ីប្រចាំឆ្នាំ២០១៨ខាងមុខនេះ "។  Evitaនិងមានវត្តមានក្នុងការប្រលងជាឱឡារិកដើម្បីបង្ហាញសមត្ថភាព និងក្នុងបំណងលើកទឹកចិត្តដល់មនុស្សទាំងឡាយដែលមានស្បែកដូចនាងកុំអោយខ្មាសអៀនតទៅទៀត។

យើងពិតជាចង់អោយអ្នករាល់គ្នាក្លាហានដូចនាងណាស់! យើងសូមជូនពរអោយEvitaជួបតែសំណាងល្អ និងទទួលបានចំណាត់ថ្នាក់ក្នុងការប្រលងបវរកញ្ញាម៉ាឡេស៊ីឆ្នាំ២០១៨ខាងមុខ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

COMMENTS

Loading...
Loading...
Name

ប្លែកៗ,10,សង្គមខ្មែរ,2,សិល្បៈ,2,
ltr
item
Khmer5 komsan: នារីប្រជ្រុយពេញមុខពីកំណើត មិនខ្វល់ពីអ្នកដទៃ...សម្រេចចិត្តចូលរួមប្រលងបវរកញ្ញាម៉ាឡេស៊ីឆ្នាំ២០១៨...ព្រោះតែ!!
នារីប្រជ្រុយពេញមុខពីកំណើត មិនខ្វល់ពីអ្នកដទៃ...សម្រេចចិត្តចូលរួមប្រលងបវរកញ្ញាម៉ាឡេស៊ីឆ្នាំ២០១៨...ព្រោះតែ!!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXUvj6EBUGqEL5EbQDPKnkDdNLTrBUZ8LdyvwLnQZAMHKBI3OyX2pvEREG4-MGxio7r40NPHqGthVoNr8e4zfi0yEG4QLWc82Z1DM0qqZFjhHrdWUCYSTmWcV5i84PufYANwaFJkCL83k/s640/KKKKKKKKK.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXUvj6EBUGqEL5EbQDPKnkDdNLTrBUZ8LdyvwLnQZAMHKBI3OyX2pvEREG4-MGxio7r40NPHqGthVoNr8e4zfi0yEG4QLWc82Z1DM0qqZFjhHrdWUCYSTmWcV5i84PufYANwaFJkCL83k/s72-c/KKKKKKKKK.png
Khmer5 komsan
https://khmer5komsan.blogspot.com/2017/06/blog-post_673.html
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/2017/06/blog-post_673.html
true
7276545602647412656
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy