បរទេស៖ អ្នកមុជទឹកជនជាតិជប៉ុនម្នាក់បានចងមិត្តជាមួយត្រីមួយក្បាលក្រោមបាតសមុទ្រអស់រយៈពេល៣០ឆ្នាំមកហើយ។ នេះជាភស្តុតាងបង្ហាញអោយឃើញថាសមុទ្រមិនជ...
បរទេស៖ អ្នកមុជទឹកជនជាតិជប៉ុនម្នាក់បានចងមិត្តជាមួយត្រីមួយក្បាលក្រោមបាតសមុទ្រអស់រយៈពេល៣០ឆ្នាំមកហើយ។ នេះជាភស្តុតាងបង្ហាញអោយឃើញថាសមុទ្រមិនជ្រៅជាងទំហំទឹកចិត្តនៃមិត្តភាពឡើយ។
បន្ទាប់ពីទទួលខុសត្រូវក្នុងការត្រួតពិនិត្យថែរក្សាភាវៈក្រោមសមុទ្រក្នុងតំបន់Shito Shrine បុរសអាយុ៧៩ឆ្នាំម្នាក់ឈ្មោះHiroyuki Arakawaស្គាល់សត្វសមុទ្រជាច្រើនប្រភេទព្រោះគាត់ចាប់ផ្តើមធ្វើការនេះតាំងពីអាយុ១៨ឆ្នាំមកម៉្លេះ។ ក្នុងចំណោមសត្វសមុទ្រទាំងនោះ Hiroyukiបានចងមិត្តជាមួយត្រីមួយក្បាលឈ្មោះYorikoអស់រយៈពេល៣០ឆ្នាំមកហើយ។ គ្រប់ពេលដែលHiroyukiមុជចុះក្នុងបាតសមុទ្រគាត់គ្រាន់តែគោះថ្ម នោះYorikoនិងហែលមករកគាត់ភ្លាម។ HiroyukiតែងថើបYorikoជានិច្ច! គាត់ជាមនុស្សដំបូងហើយដែលត្រីញីមួយក្បាលនេះអនុញ្ញាតអោយថើប។ ករណីនេះគឺជាការគាំទ្រទ្រឹស្តីការសិក្សាកាលពីឆ្នាំ២០១៦ដែលលើកឡើងថាសត្វត្រីអាចចំណាំមុខមនុស្សបាន។
Hiroyukiបា្រប់សាពត៌មានGreat Big Stroyថា៖ " ខ្ញុំអាចនិយាយបានថាយើងយល់ចិត្តគ្នាទៅវិញទៅមក។ យើងមិនអាចនិយាយឆ្លើយឆ្លងរកគ្នាបាន ប៉ុន្តែយើងប្រស្រ័យតាមបែបសភាវៈធម្មជាតិ។ ខ្ញុំបានដាក់ឈ្មោះអោយវាថាYoriko ចំពោះត្រីដ៏ទៃទៀតខ្ញុំពិតជាពិបាកទំនាក់ទំនងជាមួយពួកវាណាស់។ ខ្ញុំមិនច្បាស់ថាវាជាលក្ខណៈធម្មជាតិរបស់Yorikoដែលជាសត្វងាយទំនាក់ទំនងជាមួយមនុស្ស ឬនេះជាការជឿជាក់រវាងពួកយើងនោះទេ។ "
នៅពេលមួយដែលYorikoស្រេកឃ្លានជាខ្លាំងដោយស្វែងរកអាហារមិនបាន Hiroyukiបានអោយក្តាមវាស៊ីប្រាំក្នុងមួយថ្ងៃ ហើយគាត់ធ្វើបែបនេះចំនួន១០ថ្ងៃ។ Hiroyukiក៏ជួយព្យាបាលYorikoផងដែរពេលវាត្រូវរបួស។ ចំណងមិត្តភាពស្អិតរមួតរបស់ពួកគេនេះ វាបានធ្វើអោយHiroyukiមានអារម្មណ៍រំភើបរីករាយណាស់ក្នុងជីវិតរបស់គាត់៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
វីដេអូ៖
COMMENTS