បរទេស៖ ពេលទៅដើរទេសចរណ៍នៅស្រុកចិនម្តងៗ អ្វីដែលសប្បាយបំផុតនោះ គឺដើរញាុំម្លូបអាហារ និងផឹកស្រាប៊ៀថោកៗ នៅតាមដងផ្លូវ រហូតដល់ស្រវឹង។ តាមពិតទៅ ...
បរទេស៖ ពេលទៅដើរទេសចរណ៍នៅស្រុកចិនម្តងៗ អ្វីដែលសប្បាយបំផុតនោះ គឺដើរញាុំម្លូបអាហារ និងផឹកស្រាប៊ៀថោកៗ នៅតាមដងផ្លូវ រហូតដល់ស្រវឹង។ តាមពិតទៅ ស្រាប៊ៀរនៅចិនជាច្រើនមានតម្លៃថោកជាងគេនៅជុំវិញពិភពលោក ឥឡូវយើងដឹងមូលហេតុហើយ។
ក្រុមអ្នកទេសចរណ៍ចូលផឹកស្រាប៊ៀរជាច្រើនពាន់នាក់ តែងតែទិញស្រាប៊ៀរថោកៗពីប្រទេសចិនយកមកផ្ទះវិញ។ ប៉ុន្តែនៅពេលវីដេអូនេះ ត្រូវបានបែកធ្លាយជាសាធារណៈ អាជ្ញាធរបានបំរាមប្រជាពលរដ្ឋ ត្រូវពិនិត្យឲ្យថា អ្វីដែលពួកគេបរិភោគគឺជា "ស្រាប៊ៀរពិត"។
បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូខាងក្រោមនេះត្រូវថតបានពីរោងចក្រខុសច្បាប់មួយកន្លែងនៅស្រុក Dongguan ខេត្ត Guangnhou ប្រទេសចិន។ តាមរយៈវីដេអូនេះ គេឃើញស្រ្តីម្នាក់កំពុងតែវេចខ្ចប់ស្រាប៊ៀ Budweiser ក្លែងក្លាយ ដែលត្រូវបានរៀចំដើម្បី លក់ទៅឲ្យអតិថិជនមិនស្គាល់អត្តសញ្ញាណ។
ស្រ្តីខាងលើ ត្រូវបានគេឃើញ ច្រកទឹកស្រាប៊ៀមិនស្គាល់ប្រភពនិងគ្រឿងផ្សំ ដែលហូតចេញពីធុងធំមួយ ចូលក្នុងកំប៉ុងស្រាប៊ៀរ Budweiser ។ មុនពេល ត្រូវរៀបចំជាជួរៗ ដើម្បីបិតគម្រប និងបញ្ចូនចេញទៅលក់ក្នុងទីផ្សារ។
បើយោងតាមប្រភពព័ត៌មានពីអាជ្ញាធរ បានឲ្យដឹងថា ពួកគេពិតជាមានការភ្ញាក់ផ្អើលណាស់ ខណៈប្រទះឃើញរោងចក្រខុសច្បាប់ ផលិតស្រាប៊ៀរក្លែងក្លាយរហូតដល់ ៦០០.០០០ កេះ។
បន្ទាប់ពីត្រូវបានរាយការណ៍ទៅ អ្នកដំណែងចែកចាយស្រាប៊ៀរ Budweiser បានប្រាប់សារព័ត៌មានហុងកុង ជាភាសាចិនថា ក្រុមហ៊ុនបានបាយការណ៍ទៅមន្រ្តីប៉ូលិស បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំឯកសារ ដើម្បីដំណើរសកម្មភាពតាមផ្លូវច្បាប់ជុំវិញរឿងនេះ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖


COMMENTS