បណ្តាញសង្គម៖ កន្លងមក ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងស្រុកខ្មែរយើង អ្នកប្រើប្រាស់ជាច្រើន តែងតែរីករាយជុំវិញកម្មវិធីមួយចំនួនដូចជា ទស្...
បណ្តាញសង្គម៖ កន្លងមក ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងស្រុកខ្មែរយើង អ្នកប្រើប្រាស់ជាច្រើន តែងតែរីករាយជុំវិញកម្មវិធីមួយចំនួនដូចជា ទស្សន៍ទាយ លាភសំណាង មើលគូព្រេង មើលថ្ងៃអនាគត ឬល្បែងកម្សាន្តផ្សេងៗ តាមរយៈកម្មវីធី App ដែលពួកគេចែកចាយតៗគ្នាលើគណនីហ្វេប៊ុកនិមួយៗ។ ជាទូទៅ កម្មវិធី App ទាំងនោះតែងតែតម្រូវឲ្យ អ្នកប្រើប្រាស់ បំពេញកម្រងសំណួរមួយចំនួន ពាក់ព័ន្ធពត៌មានផ្ទាល់ខ្លួន ដើម្បីបានប្រើប្រាស់បន្តទៅមុខទៀត ដោយមិនបានចាប់អារម្មណ៍ពីហានិភ័យដែលអាចកើតឡើងនោះទេ។
អ្នកប្រើប្រាស់គួរតែដឹងហើយថា នៅពេលអ្នកចុះឈ្មោះជាសមាជិកដើម្បីប្រើប្រាស់ អ្នកបានផ្តល់ព័ត៌មានដ៏គួរឲ្យទុកចិត្តរបស់នាក់ ទៅកាន់បណ្តាញសង្គមហ្វេសប៊ុក។ ដូច្នេះអ្នកប្រើប្រាស់ដទៃទៀត អាចមើល ឬអានព័ត៌មាន រូបភាព និងវីដេអូ ទាំងនោះបានយ៉ាងងាយស្រួល ប្រសិនបើអ្នកបានបង្ហោះវាជាសាធារណៈ (Public)។
កម្មវិធីដូចជា "ការទស្សន៍ទាយលាភសំណាង" "មើលថ្ងៃអនាគត ឬអតីតកាល" ឬល្បែងកម្សាន្តផ្សេងៗ តាមរយៈកម្មវីធីទី៣ ឬ App ដែលពួកគេចែកចាយតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក កំពុងក្លាយជាចន្លោះប្រហោង ដ៏ប្រសើរបំផុត សម្រាប់ក្រុមHackers តាមប្រមាញ់ទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់។ បច្ចុប្បន្នកម្មវីធី App ប្រភេទនេះ មួយចំនួនធំ កំពុងត្រូវបានពិនិត្យឡើងវិញ ដោយក្តីបារណ៍អំពីហានិភ័យទាំងនេះ។
បើយោងទៅតាមលោក "Sri Sridharan" នាយកគ្រប់គ្រងផ្នែកសុវត្ថិភាពប្រព័ន្ធអ៊ិនធឺណិត បានអោយដឹងថា កម្មវិធី App មួយចំនួន ត្រូវបានបង្កើតឡើងក្នុងចតនាដាក់អន្ទាក់ជំរុញឲ្យ អ្នកប្រើប្រាស់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដើម្បីយកទៅបំរើប្រយោជន៍អ្វីមួយ។
តើវាមានន័យដូចម្តេច? វាមានន័យថាពត៌មានផ្សេងៗអំពីអ្នក និងមិត្តភ័ក្ររបស់អ្នក ត្រូវបានគេប្រមូលយកទៅលក់អោយពួកអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ឬផលិតផលផ្សេងៗ។ បើធ្ងន់ធ្ងរជាងនេះក្រុមHackers អាចប្រើប្រាស់ទិន័យទាំងនោះ ដើម្បី Hack ចូលប្រើប្រាស់គណនីផ្ទាល់ខ្លួនអ្នករបស់ទៀតផង។
ជាធម្មតាអ្នកប្រើប្រាស់ តែងតែដាក់លេខសម្ងាត់ (Password) សម្រាប់គណនីខ្លួនឯង ឲ្យងាយស្រួលចាំ ជាសវាងការភ្លេច មានដូចជា លេខទូរស័ព្ទ ឈ្មោះខ្លួនឯង ឬឈ្មោះអ្នកជាទីស្រឡាញ់ណាម្នាក់ ថ្ងៃខែឆ្នាំកំណើត សុ្រកកំណើត ។ល។ ដោយពួកគេ ពុំចាប់អារម្មណ៍ថា ពួកគេកំពុងបញ្ចេញព័ត៌មានផ្ទាល់ខ្លួនទាំងនេះ តាមរយៈបណ្តាញសង្គម ឬកម្មវិធី App កម្សាន្តផ្សេងនោះទេ។
លោក "Sri Sridharan" បានបន្ថែមយ៉ាងដូច្នេះ "កាលណាពួកគេដឹងព័ត៌មានអំពីខ្លួនអ្នក កាន់តែច្រើន ពួកគេកាន់តែមានឳកាសជំរុញឲ្យអ្នកធ្វើអ្វីមួយ ដូចជាចំរុញឲ្យមើលពាណិជ្ជកម្មរបស់ពួកគេជាដើម"។ ប្រសិនអ្នកពិតជាចង់រីករាយកម្សាន្តជាមួយកម្មវិធីបែបនេះ អ្នកត្រូវស្គាល់ប្រភពវែបសាយ ឬ App ដែលមានកេរ្តិ៍ឈ្មោះល្បី និងអាចទុកចិត្តបាន៕ អត្ថបទ៖ Khmer5 News



COMMENTS