បរទេស៖ តាមមើលប្រហែលជាគាត់ស្រវឹងខ្លាំងពេកហើយកាលពីយប់ ទើបបានជាដេកជ្រុលរហូតដល់ភ្លេចការណាត់បែបនេះ។ នារីៗចូលចិត្តណាត់ជួបជាមួយមិត្តប្រុសរបស់ខ...
បរទេស៖ តាមមើលប្រហែលជាគាត់ស្រវឹងខ្លាំងពេកហើយកាលពីយប់ ទើបបានជាដេកជ្រុលរហូតដល់ភ្លេចការណាត់បែបនេះ។
នារីៗចូលចិត្តណាត់ជួបជាមួយមិត្តប្រុសរបស់ខ្លួនដើម្បីសាងអនុស្សាវរីយល្អៗជាមួយគ្នា។ Natalie Weaver ជនជាតិអង់គ្លេសទន្ទឹងរងចាំមិត្តប្រុសរបស់នាងគឺStephen Hall អស់រយៈពេលយ៉ាងយូរ។ ប៉ុន្តែនាងអស់សង្ឃឹមយ៉ាងខ្លាំងពេលមកឃើញគាត់នៅតែដេកក្នុងផ្ទះមិនទាន់ក្រោកនៅឡើយ។ ប្រហែលជាគាត់ផឹកច្រើនពេកយប់មិញ ទើបបានជានៅចំហាយស្រាធ្វើអោយដេកលក់ភ្លេចទាំងការណាត់ជួបមិត្តស្រីបែបនេះ។
គូរស្នេហ៍ម្នាក់នេះដេកមិនក្រោក ដូច្នេះហើយNatalieបានសងសឹកដោយវិធីត្រជាក់បំផុត គឺនាងបានគូរតុបតែងមុខStephenយ៉ាងគួរអោយអស់សំណើចបំផុត។
នៅម៉ោងបួនព្រឹកថ្ងៃបន្ទាប់ Stephenភ្ញាក់ដឹងខ្លួនហើយមានការភ្ញាក់ផ្អើលជាខ្លាំង។ គ្រាន់តែឆ្លុះកញ្ចក់ឃើញមុខខ្លួនឯងភ្លាមគាត់តក់ស្លុតខ្លាំងណាស់ ហើយនឹកឆ្ងល់ថាតើមានអ្វីកើតឡើងចំពោះរូបគាត់។
Natalieពិតជាមិនអាចទប់សំណើចបានចំពោះមុខសង្សាររបស់នាងក្រោយពេលMakeupរូច។ នាងពិតជាពូកែណាស់! រវាងរូបមុននិងក្រោយMakeupរួចពិតជាខុសគា្នណាស់៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី






COMMENTS