សិល្បៈ ៖ លោកតា សួន សាន គឺជាសិល្បករចាប៉ីដងវែងខ្មែរ មានជីវភាពក្រខ្សត់ និងធ្លាក់ខ្លួនឈឺជាងមួយឆ្នាំមកហើយ ។ ពេលនេះលោក...
សិល្បៈ ៖ លោកតា សួន សាន គឺជាសិល្បករចាប៉ីដងវែងខ្មែរ មានជីវភាពក្រខ្សត់ និងធ្លាក់ខ្លួនឈឺជាងមួយឆ្នាំមកហើយ ។ ពេលនេះលោកបានទទួលមរណភាពហើយ តែអ្វីដែលធ្វើឲ្យមហាជនកាន់តែក្ដុកក្ដួលនោះ គឺការលោកនៅមានជីវិតរស់ក្នុងភាពវេទនា ពេលស្លាប់ទៅហើយកាន់តែ អាណោចអាធ័ម គ្មានលុយចាក់ថ្នាំរក្សាសព និងធ្វើបុណ្យទៅទៀត។ នេះហើយជីវិតអ្នករក្សាកេរដំណែលសិល្បៈបុរាណខ្មែរ។ តើគាត់សមនឹងទទួលរូបភាពបែបនេះមែនទេ បើយើងម្នាក់ៗបានដឹងហើយថា កាលគាត់នៅមានជីវិត និងមានមានជំងឺអង្គុយមិនជាប់ទៅហើយក្តី គាត់បានលើកដៃសំពះសុំឲ្យមានការជួយសង្គ្រោះ ព្រោះគាត់នៅស្រឡាញ់សិល្បៈ និងចង់ដេញចាប៉ី ច្រៀងឲ្យកូនខ្មែរជំនាន់ក្រោយបានស្ដាប់ ?
តាមការបញ្ជាក់ប្រាប់ពីកូនស្រីឈ្មោះ យ៉ា កង្រី បានប្រាប់មកលោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube.net នៅមុននេះបន្តថា ឪពុករបស់បងស្រី(សួន សាន) បានស្ដាប់ នៅវេលាម៉ោង១២យប់មិញឆ្លងចូលថ្ងៃទី១២ខែមិថុនា នៅមន្ទីរពេទ្យ ខ្មែរសូវៀត ហើយពេលនេះសពរបស់លោកត្រូវតម្កល់នៅវត្តស្ទឹងមានជ័យ ដោយក្លាសេក្នុងឡត្រជាក់ ដើម្បីរង់ចាំកូនៗមកជួបជុំទើបចាប់ផ្ដើមធ្វើបុណ្យនៅ
ថ្ងៃទី ១៤ឬ១៥នេះ ។
បងស្រី យ៉ា កង្រី បានប្រាប់ថា "ខ្ញុំ និងកូនៗគ្មានលុយចាក់ថ្នាំរក្សាសពទេ ទើបយកសពគាត់ដាក់ចូលក្នុងឡត្រជាក់ ដើម្បីរក្សាទុកឲ្យបានយូរថ្ងៃ ព្រោះឡចំណាយតិច គឺមួយតែ៥០ដុល្លារទេ ដោយឡែកការចាក់ថ្នាំពេទ្យគេថា អស់លុយច្រើនទើបខ្ញុំគ្មានលទ្ធភាព ព្រោះពេលនេះកូនគ្មានលុយទេ ដោយសារត្រូវចំណាយលើកការព្យាបាលនៅពេទ្យរយៈពេលពីរខែកន្លះអស់លុយអស់ទ្រព្យហើយ " ។
នេះគឺជាលេខទូរស័ព្ទកូនរបស់លោកតា សួន សាន 096 313 5790 ផ្ទាល់ ប្រសិនបើបងប្អូនខ្មែរ ទាំងក្នុង និងក្រៅស្រុកមានបំណងចូលបុណ្យ ដើម្បីជួយឲ្យគ្រួសារលោកតាមានលទ្ធភាពធ្វើតាមប្រពៃណី ៕ ផ្តល់សិទ្ធិដោយ៖ Kqube.net

COMMENTS