បរទេស៖ ថ្មីៗនេះវីដេអូមួយបានបង្ហាញពីសត្វឆ្មាមួយត្រូវពូជឆ្កែធំៗពីក្បាលខាំ ខណៈពេលពួកវាកំពុងដើរលេងតាមផ្លូវជាមួយម្ចាស់។ វីដេអូនេះត្រូវបានបង្...
បរទេស៖ ថ្មីៗនេះវីដេអូមួយបានបង្ហាញពីសត្វឆ្មាមួយត្រូវពូជឆ្កែធំៗពីក្បាលខាំ ខណៈពេលពួកវាកំពុងដើរលេងតាមផ្លូវជាមួយម្ចាស់។ វីដេអូនេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម ហើយមានអ្នកចូលមើលរហូតដល់ទៅ១.២លាននាក់ និងចែកចាយ៨០០០ដង។
តាមរយៈវីដេអូ គេឃើញនារីម្នាក់កំពុងបណ្តើរឆ្កែធំៗ ២ក្បាល តាមផ្លូវកាត់តាមមុខផ្ទះ អ្នកជិតខាងដែលគ្មានរបងការពារ។ ចំណែកឆ្មាមួយក្បាលនេះកំពុងអង្គុយលេងក្បែររថយន្តមួយគ្រឿង។ គ្រាន់តែក្រឡេកឃើញឆ្មាភ្លាមឆ្កែទាំង២ស្ទុះទៅខាំទាំងកំរោល ហើយកញ្ឆក់ម្ចាស់វា ដែលកាន់ខ្សែជាប់និងដៃអោយដួលផ្កាប់មុខបោកនិងដី។ ទោះយ៉ាងណាក៏ឆ្មាមួយក្បាលនេះបានតស៊ូការពារជីវិតរបស់វារហូតដល់ម្ចាស់ឆ្កែព្យាយាមទាញពួកវាទាំងពីរអោយចេញឆ្ងាយ។ នាងទាត់ឆ្កែមួយជើង ទើបទាញឆ្កែទីមួយអោយចេញឆ្ងាយតែមិនអាចទាញឆ្កែទីពីរបានវានៅតែស្ទុះទៅខាំសត្វឆ្មានោះទៀត។
គេមិនដឹងថាឆ្មាមួយក្បាលនេះងាប់ ឬរស់នោះទេ។ ប៉ុន្តែមតិជាច្រើនបានរិះគន់ថា៖ " ដឹកឆ្កែដើរលេងតាមផ្លូវ! បើអ្នកមិនអាចគ្រប់គ្រងឆ្កែរបស់អ្នកបានទេ សូមកុំដឹកវាចេញក្រៅផ្ទះ។ ពិតជាគួរអោយអាណិតឆ្មានេះណាស់! ។ បើដឹងច្បាស់ថាឆ្កែរបស់អ្នកតែងខាំសត្វដែលតូចជាងវា សូមកុំដឹកវាចេញក្រៅក្នុងសភាពបែបនេះ។ អ្នកគួរតែដាក់ឃ្លុំមាត់ឆ្កែដើម្បីការពារកុំអោយវាខាំគេឯងបាន។ ខ្ញុំយល់ថានេះជាការធ្វេសប្រហែសធំណាស់របស់ម្ចាស់ឆ្កែ ហើយបើនៅតែបែបនេះទៀត នោះលើកក្រោយវាអាចខាំក្មេងតូចអោយមានគ្រោះថ្នាក់ធំមិនខាន។ ម៉្យាងទៀតស្រ្តីទន់ខ្សោយបែបនេះមិនគួរដឹកឆ្កែធំៗដល់ទៅពីរក្បាលចេញក្រៅផ្ទះឡើយ!! គួរតែមានគ្នាពីរនាក់ហើយជាមនុស្សប្រុសទៀតផងទើបអាចគ្រប់គ្រងពួកវាបាន។ បើនាងដឹកឆ្កែតែមួយក្បាល នោះប្រាកដជាអាចជួយជីវិតសត្វឆ្មាកំសត់នេះបាន។ "
ម្ចាស់ឆ្កែតែងយល់ពីចរិកឆ្កែរបស់ខ្លួនច្បាស់ជាងនរណាទាំងអស់ ហេតុនេះអ្នកគួរតែបង្ការហានិភ័យជាមុន មុននិងអ្នកត្រូវទទួលខុសត្រូវចំពោះឧបទ្ទវហេតុផ្សេងៗជំនួសឆ្កែរបស់ខ្លួន។ ឧបករណ៍ការពារមាត់ឆ្កែមិនថ្លៃទេ អ្នកអាចរកទិញបាននៅកន្លែងលក់សត្វចិញ្ចឹម។ សូមប្រយ័ត្នផងចំពោះរឿងនេះ ដែលអាចកើតឡើងបាន ខណៈអ្នកនាំឆ្កែចេញក្រៅ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS