ភ្ញាក់ផ្អើល!! សពក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ក្រោកពីក្តារមឈូសមកសុំទឹក១កែវ មុនពេលរៀបចំពិធីបុណ្យសពបន្តិច!! (មានវីដេអូ)

បរទេស៖ សពKelvin Santos អាយុ២ឆ្នាំធ្វើអោយមនុស្សរាល់គ្នានៅតែមានការងឿងឆ្ងល់មកទល់ថ្ងៃនេះ។ ក្រឡេកមើលអតីតកាលក្នុងឆ្នាំ២០១២ របាយការណ៍មន្ទីរពេទ្យបញ...


បរទេស៖ សពKelvin Santos អាយុ២ឆ្នាំធ្វើអោយមនុស្សរាល់គ្នានៅតែមានការងឿងឆ្ងល់មកទល់ថ្ងៃនេះ។ ក្រឡេកមើលអតីតកាលក្នុងឆ្នាំ២០១២ របាយការណ៍មន្ទីរពេទ្យបញ្ជាក់យ៉ាងច្បាស់ថាKelvinបានស្លាប់បាត់ទៅហើយ។ ប៉ុន្តែកំឡុងពេលរៀបចំពិធីបុណ្យសពអោយKelvin ស្រាប់តែគេងើបក្រោកពីមឈូសហើយសុំទឹកមួយកែវពីប៉ារបស់គេ។ តាមមើលនេះបញ្ជាក់ថាគេទទួលរងក្តីឈឺចាប់ពីជម្ងឺសួតយ៉ាងខ្លាំងពេលសម្រាកនៅមន្ទីរពេទ្យBelemភាគខាងជើងប្រទេសប្រេស៊ីល។ ឪពុករបស់Kelvinមានការរន្ធត់ចិត្តក្រៃលែងចំពោះការស្លាប់របស់កូនប្រុស។

ខណៈកំពុងរៀបចំបុណ្យសពអោយKelvin ឪពុករបស់គេយំរៀបរាប់ថា៖ " កូនប្រុសសម្លាញ់! ឆាប់ក្រោកមកនិយាយជាមួយប៉ាមកកូន! " ។ រំពេចក្រោយមកក្មេងប្រុសក្រោកអង្គុយក្នុងក្តារមឈូសហើយនិយាយ៖ " ប៉ា! កូនសុំទឹកញ៉ាំ "។  អ្នករាល់គ្នាមានការតក់ស្លុតនិងរំភើបជាខ្លាំង។ តែបន្ទាប់ពីKelvinក្រេបផឹកទឹកអស់មួយកែវ គេក៏ផ្តេកខ្លួនក្នុងក្តារមឈូសវិញហើយស្លាប់ម្តងទៀត។
Antonio Santos ឪពុករបស់Kelvinនិយាយថា៖ " អ្នករាល់គ្នាក្នុងពិធីផ្តើមស្រែកឡើង ហើយយើងស្ទើរតែមិនជឿនិងភ្នែកទាំងគូ ។  យើងគិតថាអព្ភូតហេតុដ៏ល្អអស្ចារ្យនិងកើតមានចំពោះកូនប្រុស ហើយគេនិងមានជីវិតរស់ឡើងវិញ។ ក្រោយពីផឹកទឹកអស់Kelvinដេកទៅវិញដូចមុន ហើយយើងមិនអាចដាស់គេអោយភ្ញាក់ឡើងវិញទេគឺគេបានស្លាប់ទៅវិញម្តងទៀត។ ភ្លាមនោះយើងប្រញាប់បញ្ជូនKelvinទៅមន្ទីរពេទ្យម្តងទៀត ហើយក្រុមគ្រូពេទ្យក៏នៅតែបញ្ជាក់ថាគេបានស្លាប់ម្តងទៀតហើយ "។

លោកAntonio Santos បានដាក់ពាក្យបណ្តឹងក្នុងករណីកូនប្រុសរងគ្រោះរបស់ខ្លួនទទួលរងការព្យាបាលខុសបច្ចេកទេស ហើយក្រុមប៉ូលីសក៏កំពុងបើកការស៊ើបអង្កេតចំពោះរឿងនេះដែរ។ គាត់បន្ថែមថា៖ " ក្រោយ១៥នាទីពេលយកKelvinចេញពីបន្ទប់សង្គ្រោះ ក្រុមគ្រូពេទ្យចេញមកហើយប្រាប់ខ្ញុំថាកូនខ្ញុំត្រូវស្លាប់ហើយពួកគេក៏អោបខ្ញុំ។ ប្រហែលជាពួកគេពិនិត្យពិច័យកូនខ្ញុំមិនបានត្រឹមត្រូវមុននិងអោយពួកយើងយកKelvinទៅធ្វើពិធីបុណ្យសព។ តើមនុស្សស្លាប់ឯណាអាចក្រោកនិយាយបាន។ ខ្ញុំគ្រាន់តែចង់ស្វែងរកការពិតនេះអោយឃើញប៉ុណ្ណោះ "៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS

Loading...
Loading...
Name

ប្លែកៗ,10,សង្គមខ្មែរ,2,សិល្បៈ,2,
ltr
item
Khmer5 komsan: ភ្ញាក់ផ្អើល!! សពក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ក្រោកពីក្តារមឈូសមកសុំទឹក១កែវ មុនពេលរៀបចំពិធីបុណ្យសពបន្តិច!! (មានវីដេអូ)
ភ្ញាក់ផ្អើល!! សពក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ក្រោកពីក្តារមឈូសមកសុំទឹក១កែវ មុនពេលរៀបចំពិធីបុណ្យសពបន្តិច!! (មានវីដេអូ)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4bs3lI3HliIaR7qk7cPEGaYn6H5pKC7Cggr-oDygrJbT_nWh0X-NPucrsY6e185rpO9-Wpx2XcYkPQm0qnNS5z5gFMuK6mvxAUh42y1N27mDt1I_FPpDxJT5spvZQ0EPrRPDqcai__DA/s640/KKK.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4bs3lI3HliIaR7qk7cPEGaYn6H5pKC7Cggr-oDygrJbT_nWh0X-NPucrsY6e185rpO9-Wpx2XcYkPQm0qnNS5z5gFMuK6mvxAUh42y1N27mDt1I_FPpDxJT5spvZQ0EPrRPDqcai__DA/s72-c/KKK.png
Khmer5 komsan
https://khmer5komsan.blogspot.com/2017/05/blog-post_303.html
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/2017/05/blog-post_303.html
true
7276545602647412656
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy