បរទេស៖ បុរសម្នាក់បានប្រទះឃើញសត្វក្តាន់ ២ក្បាលជាប់ជំពាក់ស្នែងគ្នា ខណៈគាត់កំពុងធ្វើដំណើរទៅកាន់កសិដ្ឋានរបស់គាត់ស្ថិតនៅរដ្ឋ Texas សហរដ្ឋអាមេរិច។...
បរទេស៖ បុរសម្នាក់បានប្រទះឃើញសត្វក្តាន់ ២ក្បាលជាប់ជំពាក់ស្នែងគ្នា ខណៈគាត់កំពុងធ្វើដំណើរទៅកាន់កសិដ្ឋានរបស់គាត់ស្ថិតនៅរដ្ឋ Texas សហរដ្ឋអាមេរិច។ បុរសកសិកររូបនេះ មិនបានធ្វើដំណើរទៅហួសនោះទេ គាត់បែរចំណាយពេលមានតម្លៃរបស់គាត់ ដើម្បីជួយសត្វទាំង ២នេះ។
បើយោងតាមប្រពភព័ត៌មានបានឲ្យដឹងថា ក្តាន់ទាំង ២នេះ ជល់គ្នាលេងរហូតដល់ ជំពាក់ស្នែងគ្នា ដេកដួលទៅលើដី ក្រោកមិនរួច បណ្តាលឲ្យជាប់គាំងទៅណាមិនរួច រងចាំជំនួយ។
បុរសកសិករចិត្តល្អរូបនេះ បានដើរចូលទៅជិតសត្វទាំង ២ ដោយសន្សឹមៗ ហើយគាត់លូកដៃ ជួយដោះស្នែងជំពាក់នេះ មួយៗ។ ភ្លាមៗនោះ ស្រាប់តែសត្វទាំង ២នេះ រើបម្រាស តែជាសំណាងល្អ ក៏បណ្តាលឲ្យស្នែងសត្វទាំង ២នេះរបូតចេញពីគ្នា។ កុំទស្សនាវីដេអូខាងក្រោមនេះ ដែលបង្ហាញពីទិដ្ឋភាពជាប់ជំពាក់ស្នែងរបស់សត្វក្តាន់ ទាំង ២ក្បាលនេះ។
"នេះគឺជាទិដ្ឋភាព ដែលអ្នកមិនមែនអាចឃើញរាល់ថ្ងៃ!! វាពិតជាអស្ចារ្យណាស់អំពីជីវិតសត្វក្នុងធម្មជាតិ ហើយពិតជាល្អណាស់ ដែលសត្វក្តាន់ទាំង ២នេះ មិនត្រូវបានគេសម្លាប់ដើម្បីធ្វើម្លូបនៅយប់នេះ!!" នេះជាពាក្យសម្តីរៀបរាប់របស់អ្នកបង្ហោះវីដេអូនេះ លើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ "Kristy Zimmerman"។
បន្ទាប់ពីសត្វក្តាន់ទាំង ២ ត្រូវបានកសិករចិត្តល្អនេះ ជួយដោះស្នែងជំពាក់គ្នា ពួកវាបានរត់ចេញទៅយ៉ាងសន្សឹមៗ សំដៅទៅរកព្រៃដែលនៅជិតនោះ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS