របកគំហើញថ្មី Apple នាពេលថ្មីៗនេះបានបង្ហាញពីផលិតផលបច្ចេកវិទ្យាថ្មីឈ្មោះថា HomePod ដែលអះអាងថា វាមានសមត្ថភាពបញ្ជាសំឡេងដ...
របកគំហើញថ្មី Apple នាពេលថ្មីៗនេះបានបង្ហាញពីផលិតផលបច្ចេកវិទ្យាថ្មីឈ្មោះថា HomePod ដែលអះអាងថា វាមានសមត្ថភាពបញ្ជាសំឡេងដោយកម្មវិធីតន្ត្រី និងផ្ញើសារ SMS ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់អាមេរិកមួយនេះ ថែមទាំងមានគម្រោងធ្វើការប្រកួតប្រជែងជាមួយនឹងផលិតផលរបស់ក្រុមហ៊ុនល្បីៗមួយចំនួនដូចជា Amazon និង Google ទៀតផង។
អ្នកតំណាងផ្នែកទីផ្សារក្រុមហ៊ុន Apple លោក Philip Schiller បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំថា HomePod នឹងត្រូវដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី នៅខែធ្នូខាងមុខនេះ ដែលតម្លៃរបស់វាចាប់ពី ៣៤៩ដុល្លារ បន្ទាប់មកនឹងធ្វើការចែកចាយទៅកាន់ទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា HomePod គឺជាប្រភេទ SmartSpeaker មួយប្រភេទ ដែលមានរាងស៊ីឡាំង និងកំពស់ ២០សង់ទីម៉ែត្រ ភ្ជាប់មកជាមួយមីក្រូហ្វូនចំនួន ០៦ និងប្រព័ន្ធ Siri សមត្ថភាពអាចបញ្ជាសំឡេងបានឭល្អ ប្រកបដោយគុណភាព។ ទន្ទឹមគ្នានោះ Apple ក៏មានគម្រោងបង្ហាញផងដែរនូវ iPad Pro ទំហំ ១០.៥អុីញ (៦៤GB) និង១២.៩អុីញ (៦៤GB) ដែលដំណើរការដោយកម្មវិធី iOS11៕
ប្រភព៖ Apple Newsroom
ផ្តល់សិទ្ធិដោយ៖ Kqube.net

COMMENTS