បរទេស៖ ធម្មតាស្រ្តីពេលមករដូវ នាងតែងមានសភាពខុសប្រក្រតីមួយចំនួនទាំងផ្លូវកាយ និងផ្លូវចិត្ត ដូចជា ឈឺក្បាល វិលមុខ អារម្មណ៍ឆេវឆាវ និងតឹងតែងផ្សេ...
បរទេស៖ ធម្មតាស្រ្តីពេលមករដូវ នាងតែងមានសភាពខុសប្រក្រតីមួយចំនួនទាំងផ្លូវកាយ និងផ្លូវចិត្ត ដូចជា ឈឺក្បាល វិលមុខ អារម្មណ៍ឆេវឆាវ និងតឹងតែងផ្សេងៗទៀត។ ហើយភាពខុសប្រក្រតីទាំងនេះ វាអាចកើតឡើងមុខ ឬក្រោយពេលមករដូវ។
ប៉ុន្តែមានស្រ្តីមួយចំនួន មិនមានការធ្លាក់រដូវ មិនទៀងទាត់ ឬពុំបានចាំថ្ងៃច្បាស់លាស់ ដូច្នេះវាអាចបង្ករឲ្យមានឧប្បត្តិហេតុកើតឡើងដោយមិនបានតៀមទុក។ ដូចជាការសម្តែងក្នុងវីដេអូនេះអញ្ចឹងដែរ ធ្វើឲ្យមិត្តប្រុសនាងមានការព្រួយបារម្មណ៍ ខណៈភ្ញាក់ឡើង ប្រទះឃើញមិត្តស្រីស្ថិតក្នុងស្ថានភាពខោប្រលាក់សុទ្ធតែឈាម និងហាក់ដូចមានការឈឺចាប់ខ្លាំង។
"ខ្ញុំឈឺណាស់" នាងបាននិយាយផង យំផងប្រាប់យ៉ាងដូច្នេះ។ ដំបូងឡើងមិត្តប្រុសរបស់នាង បើកភ្នែកធំៗ ភ្ញាក់ផ្អើល និងផិតភ័យយ៉ាងខាំង ព្រមទាំងបានសួរនាងយ៉ាងងឿយឆ្ងល់ថា "តើអូនមុតអ្វី?? តើទាំងនេះជាអ្វី? ហេតុអ្វីក៏មានឈាមច្រើនម្ល៉េះនៅលើពូក?"
ប៉ុន្តែនាងនៅបន្តធ្វើស្រែកយំ ដូចជាឈឺខ្លាំងណាស់អញ្ចឹង ហើយប្រាប់មិត្តប្រុសទៀតថា "ខ្ញុំពិតជាឈឺណាស់!!"។
បន្ទាប់មកបុរសជាមិត្តប្រុសបានឳនជិតសួរនាងទៀតថា "ហេតុអ្វីក៏មានឈាមច្រើនម្ល៉េះ?" នាងនៅតែឆ្លើយថា "ខ្ញុំមករដូវ"។
ពិតជាធ្វើឲ្យនាងរំភើបអំពីសកម្មភាពផ្អែមល្ហែមរបស់មិត្តប្រុសនាងណាស់ បុរសរូបនេះបានយកចិត្តទុកដាក់ និងទិញនំចំណីមកបំប៉ននាង ដោយមិនខ្វល់ខ្វាយអំពីឈាមដែលប្រលាក់ពូកខ្នើយគាត់ឡើង។ នៅពេលគាត់ព្យាយាមជួយនាងងើបឡើង ស្រាប់តែនាងបានរុញគាត់ចេញ ហើយប្រាប់ថានេះគ្រាន់តែជាកាសម្តែងកហុកចង់ដឹងចិត្ត ឬ គេហៅថា Prank ប៉ុណ្ណោះ។ ពិតជាគួរឲ្យអាណិតបុរសនេះណាស់ ខំតែព្រួយបារម្មណ៍ពីមិត្តស្រី៕ អត្ថបទ៖ Khmer5 News
ចុះប្រិយមិត្តមានវិធីអ្វីចង់សាកចិត្តគូស្នេហ៍ដែរឬទេ?? ជួយប្រាប់ផង!!
សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS