បណ្តាញសង្គម៖ ការលេងជាមួយប្រដាប់បង្វិលលេងកំសាន្តនេះអាចកំចាត់បង់នូវភាពស្មុគស្មាញមួយចំនួន ឬអាចចាត់ទុកថាជាលំហាត់ប្រាណម្រាមដៃផងដែរ។ ប្រដាប់ប...
បណ្តាញសង្គម៖ ការលេងជាមួយប្រដាប់បង្វិលលេងកំសាន្តនេះអាចកំចាត់បង់នូវភាពស្មុគស្មាញមួយចំនួន ឬអាចចាត់ទុកថាជាលំហាត់ប្រាណម្រាមដៃផងដែរ។ ប្រដាប់បង្វិលលេងប្រភេទនេះទទួលបានការពេញនិយមជាខ្លាំងកាលពីប៉ុន្មានខែមុន។ របស់ដើមនៃឧបករណ៍នេះមានតម្លៃថ្លៃដែលអ្នកខ្លះមិនមានលទ្ធភាពទិញទៅទៀត។ វាត្រូវបានបង្កើតឡើងដោយវត្ថុធាតុច្រើនដូចជា៖ ទង់ដែង, ដែក, ទីតាន, ប្រាក់ និងជាតិផ្លាស្ទីកជាដើម។
អ្នកខ្លះយល់ថាសម្រាប់មនុស្សប្រើខួរក្បាលច្រើនស្មុគស្មាញអាចលេងវាដើម្បីបន្ថយភាពតានតឹងបានខ្លះ។ ហេតុនេះហើយបានជាក្មេងៗនិងមនុស្សវ័យជំទង់មួយចំនួនសរសើរប្រដាប់បង្វិលនេះថាជាអ្នកបន្ធូរបន្ថយភាពតានតឹងដ៏មានប្រសិទ្ធិភាព។
ឪពុកម្តាយជាច្រើនមានការភ្ញាក់ផ្អើលចំពោះសក្តានុភាពរបស់វា ទើបពួកគេទិញរបស់នេះអោយកូនរបស់ខ្លួនលេង។ ប៉ុន្តែថ្មីៗនេះកូនក្មេងម្នាក់ជាប់ម្រាមដៃក្នុងរង្វង់នៃប្រដាប់បង្វិលប្រភេទនេះបង្កអោយមានការឈឺចាប់យ៉ាងខ្លាំង។ វាត្រូវចំនាយពេលយូរទំរាំតែឪពុកម្តាយរបស់គេអាចកាត់រង្វង់ជ័រដែលក្រាស់នោះបាន។ Jorge Macho Puetesលឺកូនស្រីរបស់គាត់ស្រែកយំយ៉ាងខ្លាំង ពេលគាត់ទៅមើលឃើញថាម្រាមដៃរបស់កូនស្រីជាប់ក្នុងរន្ធប្រដាប់បង្វិលយ៉ាងណែនមិនអាចដកចេញរួច។
ក្រោយពត៌មាននេះចេញផ្សាយរួចមក វីដេអូនៃបញ្ហានេះត្រូវបានគេលប់ចោលព្រោះទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកនិយមប្រើអ៊ីធឺណិតទៅលើឪពុកម្តាយដែលអោយកូនក្មេងតូចលេងរបស់នេះ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS