សត្វស្លាប់ព្រោះចំណី មនុស្សស្លាប់ព្រោះលុយ?? បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ ព្រោះចង់បានលុយនៅក្នុងស្រោមសំបុត្រ!!

បរទេស៖ បុរសជនរងគ្រោះបាត់បង់ជីវិត ជាអ្នកខេត្ត Prachinburi ម្នាក់ ត្រូវឆក់ខ្សែភ្លើង បណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈប្រាថ្នាចង់បាន...


បរទេស៖ បុរសជនរងគ្រោះបាត់បង់ជីវិត ជាអ្នកខេត្ត Prachinburi ម្នាក់ ត្រូវឆក់ខ្សែភ្លើង បណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈប្រាថ្នាចង់បានលុយពេក។ លោក Nattawut Panompa អាយុ២០ឆ្នាំ បានឮគេនិយាយតៗគ្នាមកថា ក្នុងកំឡុងពេលចូលឆ្នាំ ឬមហាសង្ក្រាន មានគេបង្ហោះប៉េងប៉ោង ដែលចងភ្ជាប់ជាមួយស្រោមសំបុត្រដែលមានលុយចំនួន ៩៩៩៩បាតថៃ។ ក្រោយមកលោក Nattawut បានឃើញប៉េងប៉ោងជាប់ និងកាបខ្សែភ្លើងលើផ្លូវ Suwannasorn ទើបគាត់គិតថាថ្ងៃនេះជាថ្ងៃនាំសំណាងមកអោយហើយ ព្រោះតែគិតទៅដល់រឿងលុយក្នុងស្រោមសំបុត្រ។


Nattawut ចំណាយលុយ ២០០០បាតជួលឡានស្ទួចអោយលើកគាត់ឡើងទៅយកស្រោមសំបុត្រ។ ប៉ុន្តែជាអកុសលគាត់ត្រូវឆក់ដោយកាបខ្សែភ្លើងនៅពីលើក្បាលដែលមានកំលាំងវ៉ូលត៍អគ្គសនីខ្ពស់បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាម។ ក្រុមអ្នកជួយសង្គ្រោះប្រញាប់ទៅកន្លែងកើតហេតុដើម្បីជួយ Nattawut តែវាយឺតពេលទៅហើយ។

Kanittha Chang-on មិត្តស្រីរបស់ Nattawut ធ្លាប់និយាយហាមប្រាមមិត្តប្រុសរបស់ខ្លួនជាច្រើនលើកច្រើនសារមិនអោយព្យាយាមឡើងយកលុយក្នុងស្រោមសំបុត្រនោះ។ ប៉ុន្តែ Nattawut មិនព្រមស្តាប់សោះ ហើយនៅតែចចេសព្យាយាមឡើងយកលុយនោះ។



ក្រោយសោកនាដកម្មនេះកើតឡើងរួចមក ក្រុមអ្នកសង្គ្រោះសម្រេចយកប៉េងប៉ោងទាំងនោះចុះក្នុងបំណងដើម្បីកុំអោយអ្នកផ្សេងធ្វើតាម Nattawutទៀត។ នៅពេលយកលុយក្នុងស្រោមសំបុត្រពីប៉េងប៉ោងបានមកឃើញថាចំនួនលុយក្នុងសំបុត្រមិនច្រើនដូចអ្វីដែល Nattawutធ្លាប់គិតនោះទេ។ វាមានចំនួនតែ៨២៥បាតប៉ុណ្ណោះ!!!  ជាចំនួនតិចតួចដែលអ្នកផងមិនអើពើ។ ចំនួនលុយទាំងអស់៨២៥បាតដែលយកចេញពីក្នុងស្រោមសំបុត្រត្រូវបានយកទៅចូលបុណ្យសព Nattawutទាំងអស់។
គិតសព្វៗទៅតម្លៃលុយនេះមិនគួរបើយកជីវិតទៅប្រថុយសោះ! គួរអោយស្តាយជីវិត Nattawutណាស់! អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

COMMENTS

Loading...
Loading...
Name

ប្លែកៗ,10,សង្គមខ្មែរ,2,សិល្បៈ,2,
ltr
item
Khmer5 komsan: សត្វស្លាប់ព្រោះចំណី មនុស្សស្លាប់ព្រោះលុយ?? បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ ព្រោះចង់បានលុយនៅក្នុងស្រោមសំបុត្រ!!
សត្វស្លាប់ព្រោះចំណី មនុស្សស្លាប់ព្រោះលុយ?? បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ ព្រោះចង់បានលុយនៅក្នុងស្រោមសំបុត្រ!!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS9cED6YmuyYr_1o8IXxzn22kQ510HX_QmCEWyb3SkUqxHA24xPJZ3ITMVH6OrwdScjKfibTuuT61VWwXAq3ICFMk1jqDH0l5yGUBxWFKqvZTWjxojt6ggKIvcO2_kU6QrOE0-WOOPAKo/s640/TT.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS9cED6YmuyYr_1o8IXxzn22kQ510HX_QmCEWyb3SkUqxHA24xPJZ3ITMVH6OrwdScjKfibTuuT61VWwXAq3ICFMk1jqDH0l5yGUBxWFKqvZTWjxojt6ggKIvcO2_kU6QrOE0-WOOPAKo/s72-c/TT.png
Khmer5 komsan
https://khmer5komsan.blogspot.com/2017/06/blog-post_84.html
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/2017/06/blog-post_84.html
true
7276545602647412656
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy