បរទេស៖ សូមកុំទុកកូនតូចរបស់អ្នកអោយនៅតែឯងអោយសោះទោះជាអ្នកគិតថាវាមានសុវត្ថិភាពប៉ុណ្ណាក៏ដោយ។ ក្មេងៗត្រូវការមនុស្សធំនៅមើលថែនិងរក្សាការពារពួកគេជ...
បរទេស៖ សូមកុំទុកកូនតូចរបស់អ្នកអោយនៅតែឯងអោយសោះទោះជាអ្នកគិតថាវាមានសុវត្ថិភាពប៉ុណ្ណាក៏ដោយ។ ក្មេងៗត្រូវការមនុស្សធំនៅមើលថែនិងរក្សាការពារពួកគេជានិច្ច។ ការទុកក្មេងតូចៗអោយនៅតែឯងដោយគ្មានមនុស្សធំនៅចាំឃ្លាំមើលរក្សាការពារគឺពិតជាងាយទទួលរងគ្រោះថ្នាក់ផ្សេងៗណាស់។ វីដេអូខាងក្រោមនេះគឺជាឧទាហរណ៍មួយបង្ហាញពីផលវិបាកដែលបណ្តាលមកពីការដើរចោលក្មេងតូចត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ វីដេអូមួយនេះត្រូវបង្ហោះចូលក្នុងPage Facebookឈ្មោះDanified ដែលធ្វើអោយក្រុមអ្នកប្រើអ៊ីនធឺណិតមានការរិះគន់យ៉ាងខ្លាំងចំពោះអ្នកថែទាំក្មេង។
ក្នុងវីដេអូគេអាចឃើញក្មេងតូចកំពុងហែលក្នុងអាងទឹកក្តៅម្នាក់ឯងដោយមានពាក់ពោងខ្យល់អណ្តែតលើទឹកជាប់និងខ្លួនរបស់គេ។ រំពេចក្រោយមកក្មេងតូចស្រាប់តែប្រឹងធ្វើចលនាទៅមុខ ហើយក៏ក្រឡាប់ដាំក្បាលចុះក្រោមជើងឡើងលើតែម្តង។ តាមមើលទៅអ្នកមើលថែក្មេងតូចនេះដើរចោលគេមួយភ្លែតដោយមិនបានចោលភ្នែកក្រឡេកមើលក្រោយសោះតែម្តងទើបបានជាមានរឿងនេះកើតឡើង។ ក្មេងតូចខំប្រឹងបំរះវីវក់ក្រហល់ក្រហាយថប់ដង្ហើមជាខ្លាំងក្រោមទឹក។ ប៉ុន្តែពោងអណ្តែតនៅតែរក្សាមុខងារអណ្តែតលើទឹករបស់វាបានល្អណាស់បើទោះបីជាក្មេងដាំក្បាលចុះក្រោមជើងឡើងលើក៏ដោយ។
សំណាងល្អណាស់ដែលមានមនុស្សពីរនាក់ឃើញហេតុការណ៍នេះហើយស្ទុះយ៉ាងលឿនមកជួយគេ។ ពួកគេលើកក្មេងចេញពីទឹកហើយសង្កត់ក្បាលពោះធ្វើចលនាសង្គ្រោះដើម្បីអោយច្រាលទឹកចេញពីមាត់ ព្រោះក្មេងបានឈ្លក់ផឹកទឹកចូលក្នុងពោះជាច្រើន។ ចំណែកក្រុមអ្នកប្រើអ៊ីនធឺណិតបន្ទោសទៅលើអ្នកមើលថែទាំក្មេងថាមិនគួរណាដើរចោលគេអោយនៅតែឯងក្នុងអាងទឹកព្រោះតែទុកចិត្តលើពោងអណ្តែតនោះទេ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖
COMMENTS