បរទេស៖ ស្រ្តីជាម្តាយវ័យក្មេងតែងជួបការលំបាកស្ទើររាល់ថ្ងៃ។ ពួកគេត្រូវរៀនពីរបៀបថែទាំកូនខណៈពេលដែលត្រូវធ្វើការរកចំណូលផងនិងពេលខ្លះត្រូវសិក្សាបន...
បរទេស៖ ស្រ្តីជាម្តាយវ័យក្មេងតែងជួបការលំបាកស្ទើររាល់ថ្ងៃ។ ពួកគេត្រូវរៀនពីរបៀបថែទាំកូនខណៈពេលដែលត្រូវធ្វើការរកចំណូលផងនិងពេលខ្លះត្រូវសិក្សាបន្ថែមទៀត នេះមិនបានរាប់បញ្ចូលទាំងការងារផ្ទះសម្បែងកំប៉ិកកំប៉ុកផង។ ស្រ្តីជាម្តាយត្រូវការជំនួយនិងដំបូន្មានបន្ថែម ប៉ុន្តែទង្វើរបស់ស្រ្តីជាម្តាយម្នាក់នេះមិនអាចលើកលែងទោសអោយបានទេ។
Amada Hawkins បានទុកកូនតូចៗពីរនាក់នៅក្នុងឡានអស់រយៈពេល១៥ម៉ោង ខណៈដែលនាងចូលទៅសប្បាយជាមួយមិត្តភ័ក្រក្នុងពិធីជប់លៀង។ កូនតូចម្នាក់អាយុ១ឆ្នាំ និងម្នាក់ទៀតអាយុ២ឆ្នាំត្រូវម្តាយចម្កួតនេះទុកចោលក្នុងឡានដោយគ្មានបាយគ្មានទឹកគ្មាននំចំណីឡើយ រហូតដល់ថ្ងៃត្រង់ស្អែកឡើងទើបនាងត្រលប់មកវិញ។
បើយោងទៅតាម Amadaបានអោយដឹងថា៖ " កូនរបស់នាងទាំងពីរមានសភាពទ្រុឌទ្រោមខ្លាំងមែនទែន ប៉ុន្តែនាងខ្លាចមិនហ៊ាននាំពួកគេទៅមន្ទីរពេទ្យទេព្រោះខ្លាចបែករឿងហើយត្រូវទទួលទោស។ នាងក៏ងូតទឹកអោយពួកគេ ហើយអោយពួកគេសម្រាកបន្ទាប់មកទើបសម្រេចនាំកូនៗទៅមន្ទីរពេទ្យ។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានយឺតពេលអស់ទៅហើយ កូនទាំងពីរបានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ។ "
Sheriff Rusty Hierholzerនិយាយថា៖ " វាជាករណីដ៏អាក្រក់មួយដែលខ្ញុំមិនដែលជួបប្រទះអស់រយៈពេល៣៧ឆ្នាំមកហើយ។ កូនស្រីទាំងពីររបស់ Amadaត្រូវបានទុកចោលក្នុងឡានរបស់នាងអស់រយៈពេល១៥ម៉ោងគឺតាំងពីរយប់ថ្ងៃទី០៦ខែមិថុនារហូតដល់ពេលថ្ងៃត្រង់ថ្ងៃបន្ទាប់។ Amadaត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទទុកកូនចោលដែលបណ្តាលអោយស្លាប់។ តាមមើលស្ថានទំងន់ទោសមានកំរិតធ្ងន់ព្រោះកូនៗទាំងពីរបានបាត់បង់ជីវិត។ " អត្ថបទ៖ Khmer5 News
COMMENTS