បណ្តាញសង្គម៖ ខណៈស្រី្តជាច្រើនស្រមៃចង់ក្លាយជាម្តាយរបស់គេ តែមានមនុស្សឥតធម៌មេត្តាខ្លះបោះបង់កូនចោលព្រោះតែមានអារម្មណ៍ថាមិនសាកសមធ្វើជាឪពុកម្តា...
បណ្តាញសង្គម៖ ខណៈស្រី្តជាច្រើនស្រមៃចង់ក្លាយជាម្តាយរបស់គេ តែមានមនុស្សឥតធម៌មេត្តាខ្លះបោះបង់កូនចោលព្រោះតែមានអារម្មណ៍ថាមិនសាកសមធ្វើជាឪពុកម្តាយគេ។ ស្រ្តីខ្លះបោះបង់កូនចោលដោយសំអាងហេតុផលថាខ្លួនទីទាល់ក្រមិនមានលទ្ធភាពចិញ្ចឹម។ ប៉ុន្តែស្រី្តទាំងនោះមិនត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តិបទឧក្រិដ្ឋប្រឆាំងកុមារឡើយ។
នៅចំណតរថយន្តក្រោមដីក្នុងក្រុងGuiyan ខេត្តGuizhou ប្រទេសចិន មានស្រ្តីដែលគេមិនស្គាល់អត្តសញ្ញាណម្នាក់បានបោះបង់កូនចោលនៅក្បែរផ្លូវរថយន្តចេញចូល។ ក្រោយពេលស្ត្រីជាម្តាយដើរចេញបាត់ កុមារនោះព្យាយាមវារចេញពីជាយផ្លូវ។ សំណាងល្អដែរ! គេឃើញមានអ្នកថ្មើរជើងម្នាក់ទៅជួយសង្គ្រោះក្មេងនោះ។
ប្រភពមិនផ្លូវការបានអោយដឹងថាស្ត្រីដែលជួយសង្គ្រោះក្មេងនោះគឺជាបុគ្គលិកធ្វើការក្នុងចំណតរថយន្តក្រោមដីនោះ។ នាងបានលឺសំលេងក្មេងយំហើយក៏ទៅមើលទើបដឹងថាក្មេងនោះត្រូវម្តាយបោះបង់ចោល។ ក្រោយមកនាងក៏បាននាំគេទៅកាន់ប៉ុស្តិ៍ប៉ូលីស ហើយ បច្ចុប្បន្នអាជ្ញាធរកំពុងស្រាវជ្រាវរកស្ត្រីជាម្តាយ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS