យន្តហោះយោធាមួយគ្រឿងរបស់មីយ៉ាន់ម៉ា ដែលបានធ្លាក់កាលពីម្សិលមិញ នៅថ្ងៃព្រហស្បតិ៍នេះត្រូវបានរកឃើញហើយ ដោយវាបានធ្លាក់ចូល...
យន្តហោះយោធាមួយគ្រឿងរបស់មីយ៉ាន់ម៉ា ដែលបានធ្លាក់កាលពីម្សិលមិញ នៅថ្ងៃព្រហស្បតិ៍នេះត្រូវបានរកឃើញហើយ ដោយវាបានធ្លាក់ចូលទៅក្នុងដែនសមុទ្រ Andaman ចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ខាងលិចទីក្រុង Dawei ខណៈដែលមនុស្សជាង ១០០នាក់បាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយព័ត៌មាន Channel News Asia នៅមុននេះបន្តិច។
យន្តហោះមួយគ្រឿងរបស់មីយ៉ានម៉ាធុន Shaanxi Y-8-200F ផ្ទុកជាង ២០០នាក់ បានធ្លាក់ចុះពាក់កណ្ដាលផ្លូវចូលទៅក្នុងទឹក ចំពេលដែលដឹកជញ្ជូនមនុស្សចំនួន ១២២នាក់ បូករួមទាំងនាយទាហាន កុមារ និងក្រុមសហសេវិកជាច្រើននាក់ទៀតពីទីក្រុង Myeik ទៅកាន់ទីក្រុង Rangoon។
អ្នកនាំពាក្យព័ត៌មានយោធា បានបញ្ជាក់ថា កាលពីម៉ោង ០៨:០០ព្រឹកមិញនេះ កងកម្លាំងនាវារកឃើញសាកសពចំនួន ០៦នាក់នៅតំបន់ Launglon ចម្ងាយ ៣៥គីឡូម៉ែត្រពីទីក្រុង Dawei។ យ៉ាងណាមិញមនុស្សប្រមាណជា ១២០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ៕ ផ្តល់សិទ្ធិដោយ៖ Kqube.net

COMMENTS