បរទេស៖ វីដេអូដែលបុរសវ័យក្មេងពីរនាក់ចាប់អ្នកកំដរកូនក្រមុំបៀតបៀនរាងកាយក្នុងរថយន្តបានល្បីសុះសាយពាសពេញបណ្តាញអ៊ីនធឺណិតក្នុងប្រទេសចិន។ វីដេអូ...
បរទេស៖ វីដេអូដែលបុរសវ័យក្មេងពីរនាក់ចាប់អ្នកកំដរកូនក្រមុំបៀតបៀនរាងកាយក្នុងរថយន្តបានល្បីសុះសាយពាសពេញបណ្តាញអ៊ីនធឺណិតក្នុងប្រទេសចិន។ វីដេអូនេះត្រូវបានបង្ហាញដោយវេបសាយWiebo ក្នុងនោះគេឃើញបុរសវ័យក្មេងពីរនាក់ពាក់អាវខ្មៅ។ នៅក្នុងឡានពួកគេសើចសប្បាយនិងការលូករាវចាប់ដោះនិងសម្រាតខោទ្រនាប់នារីរងគ្រោះ។
អំពើចាប់អ្នកកំដរកូនក្រមុំបៀតបៀនផ្លូវភេទបែបនេះមិនដែលកើតមានឡើយពីមុនមកក្នុងប្រទេសចិន។ ក្រុមអ្នកនិយមប្រើអ៊ីនធឺណិតអំពាវនាវអោយប៉ូលីសស៊ើបអង្កេតចាប់ខ្លួនជនដៃដល់ទាំងពីរអោយខានតែបានព្រោះមុខរបស់ពួកគេទាំងពីរបានបង្ហាញយ៉ាងច្បាស់ក្នុងវីដេអូ។ ក្រោយមកប៉ូលីសក្រុងXi'anស្រាវជ្រាវចាប់បានបុរសទាំងពីរ។ ប៉ូលីសនិយាយថា៖ " វីដេអូថតនៅក្នុងឡានផ្នែកខាងក្រោយ វាជារថយន្តដែលបើកដង្ហែទៅកាន់ទីតាំងនៃពិធីមង្គលការដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ខែមិថុនា។ បុរសម្នាក់មានត្រកូលHuអាយុ២១ឆ្នាំ និងម្នាក់ទៀតមានត្រកូលChenអាយុ១៩ឆ្នាំជាអ្នកកំដរកូនកំលោះ "។
តាមរបាយការណ៍សារពត៌មានChina Business Newsបានអោយដឹងថាជនរងគ្រោះស្គាល់បុរសទាំងពីរច្បាស់ ហេតុនេះទើបនាងមិនមានបំណងប្តឹងពួកគេ។ ប៉ុន្តែមតិអ្នកអានមួយបានសរសេររិះគន់នាងថា៖ " ដោយសារតែស្គាល់គ្នាទើបព្រមអោយពួកគេធ្វើបែបនេះ ហើយមិនចង់ប្តឹងពួកគេទៀត! ពិតជាគួរអោយខ្ពើមណាស់! " ។
ចំណែកមេធាវីបានប្រាប់សារពត៌មានChina Business Newsថាអ្នកទាំងពីរអាចជាប់គុកប្រាំឆ្នាំព្រោះតែទង្វើដែលបានប្រព្រឹត្តក្នុងវីដេអូ។ សូមមើលវីដេអូពត៌មានខាងក្រោម៖
COMMENTS