បណ្តាញសង្គម៖ ថ្មីៗនេះ កាលពីប៉ុន្មានម៉ោងមុន តាមរយៈគណនីហ្វេសប៊ុកមួយ ដែលបានអះអាងថាខ្លួនជាម្ចាស់រថយន្តបំពាក់ឧបករណ៍តាមដាន GPS បានបង្ហោះវីដេអូអ...
បណ្តាញសង្គម៖ ថ្មីៗនេះ កាលពីប៉ុន្មានម៉ោងមុន តាមរយៈគណនីហ្វេសប៊ុកមួយ ដែលបានអះអាងថាខ្លួនជាម្ចាស់រថយន្តបំពាក់ឧបករណ៍តាមដាន GPS បានបង្ហោះវីដេអូអំពីសកម្មភាពមន្ត្រីអាវុធហត្ថ ពួនស្ទាក់ ឃាត់ខ្លួនក្រុមចោរ ព្រមទាំងរថយន្តស្តែងៗ ខណៈក្រុមជនល្មើសរៀបចំចេញដំណើរ។
ម្ចាស់គណនី ព្រមទាំងម្ចាស់រថយន្ត បានរៀបរាប់លើគណនីហ្វេសប៊ុកគាត់ថា៖
«
នេះជាសកម្មភាពដែលកងរាជអាវុធហត្ថស្នាក់ការ២០១ ប្រចាំផ្លូវជាតិលេខ២បានបង្រ្កាបក្រុមចោរដែលបានលួចរថយន្តគ្រួសារខ្ញុំនៅម្តុំវត្តសន្សំកុសលវេលាម៉ោង៤ទាបភ្លឺឈាងចូលថ្ងៃទី១១ខែ៦ឆ្នាំ២០១៧ដោយឡានចតទុកនៅមុខផ្ទះ ពួកវាបានលួចហើយជិះរត់គេចទៅផ្លូវជាតិលេខ២តែដោយសារឡានរបស់យើងបានបំពាក់ប្រពន្ធ័ GPS ទើបយើងបានដឹងពីទីកន្លែងដែលពួកវាលាក់ខ្លួនហើយយើងបានទាក់ទងទៅកងរាជអាវុធហត្ថស្នាក់ការ២០១ប្រចាំផ្លូវជាតិលេខ២ភ្លាមៗទើបធ្វើការស្ទាក់ចាប់រថយន្តនឹងក្រុមចោរបានតែម្តង ហើយខ្ញុំក៍សូមអរគុណដល់កងរាជអាវុធហត្ថស្នាក់ការ២០១ប្រចាំផ្លូវជាតិលេខ២ផងដែល ដែលបានបំពេញតួនាទីរបស់គាត់បានល្អមែនទែនជួយដល់ពួកយើងដោយមិនខ្វល់ពីអាយុជីវិតហ៊ានប្រថុយជាមួយក្រុមចោរ
»
សូមទស្សនាវីដេអូអំពីសកម្មភាពទាំងស្រុងខាងក្រោមនេះ៖
COMMENTS