ស្រ្តីពិការជើងជនជាតិថៃម្នាក់មានប្រាក់ខែ ១លានបាត(២៩៥០០ដុល្លាអាមេរិក) ក្នុងមួយខែ!!

បរទេស៖ នារីវ័យក្មេងជនជាតិថៃដែលពិការជើងទាំងពីរក្នុងឧបទ្ទវហេតុគ្រោះថ្នាក់រថភ្លើងនៅសាំងហ្គាពួរកាលពី៦ឆ្នាំមុន ឥលូវនាងទទួលបានការងារដ៏ថ្លៃថ្នូរ...


បរទេស៖ នារីវ័យក្មេងជនជាតិថៃដែលពិការជើងទាំងពីរក្នុងឧបទ្ទវហេតុគ្រោះថ្នាក់រថភ្លើងនៅសាំងហ្គាពួរកាលពី៦ឆ្នាំមុន ឥលូវនាងទទួលបានការងារដ៏ថ្លៃថ្នូរខ្ពងខ្ពស់បំផុតដែលបេក្ខជនរាប់ពាន់រាប់ម៉ឺននាក់ប្រាថ្នាចង់ធ្វើ។ ការងារនេះគឺធ្វើអោយអ្នកជំងឺទាំងឡាយសប្បាយរីករាយនិងមានសង្ឃឹមជានិច្ច។ ចំណែកប្រាក់ខែដែលនាងទទួលបានគឺ១លានបាត(២៩៥០០ដុល្លាអាមេរិក)ក្នុងមួយខែ។
កាលពីថ្ងៃសៅរ៍រឿងនេះត្រូវបានផ្សព្វផ្សាយក្នុងកម្មវិធីទូរទស្សន៍ "At Ten" ។ Nitchanee អាយុ២០ឆ្នាំត្រូវបានចុះកុងត្រារយៈពេល៦ខែនៃការតាមដានការងារជាមួយមន្ទីរពេទ្យWorld Medical Hospitalដែលប្រតិបត្តការក្រៅទីក្រុងបាងកក។ Nitchaneeនិងធ្វើការជាមួយមន្ទីរពេទ្យនេះរាល់ថ្ងៃក្នុងការលើកកំពស់ស្ថានភាពអ្នកជំងឺប្រចាំថ្ងៃ។ តាមរយៈការងារនេះអាចធ្វើអោយអ្នកជំងឺសប្បាយចិត្តនិងឆាប់ជាសះស្បើយ។


រលឹកកាលពីខែមេសាឆ្នាំ២០១១ កាលនោះNitchaneeមានអាយុ១៤ឆ្នាំនាងធ្លាក់ពីលើរថភ្លើងនៅសាំងហ្គាពួរជាកន្លែងដែលនាងចំនាយពេលរៀនភាសាអង់គ្លេសបន្ថែមនារដូវក្តៅ។ ជើងរបស់Nitchaneeត្រូវកាត់ចោលទាំងពីរ! ក្នុងឆ្នាំ២០១៣ គ្រួសារNitchaneeបានរៀបចំឯកសារប្តឹងក្រុមហ៊ុនដឹកជញ្ជូនសាំងហ្គាពួរលើករណីធ្វេសប្រហែសបង្កអោយមានគ្រោះថ្នាក់នេះឡើង ប៉ុន្តែគ្រួសារNitchaneeបានចាញ់ក្តីចំពោះរឿងនេះ។


Nitchaneeបានបន្តការសិក្សានៅសកលវិទ្យាល័យThammasatផ្នែកសាពត៌មាននិងទំនាក់ទំនង។ ទោះជាប្រើជើងសិប្បនិមិត្តក៏ដោយ តែនាងមិនបានបាក់ទឹកចិត្តឡើយ។ នាងបានចូលរួមសិក្ខាសាលាសាធារណៈជាច្រើនក្នុងការចែករំលែកបទពិសោធផ្ទាល់ខ្លួននិងការសិក្សា។ យោងតាមមន្ទីរពេទ្យបានអោយដឹងថា៖ " បេក្ខជនរាប់ពាន់នាក់ដែលមានចំណេះនិងជំនាញផ្សេងៗគ្នាដូចជាៈ ផ្នែកចិត្តសាស្រ្ត ផ្នែកសាពត៌មាន ផ្នែកបំនិនជីវិតជាដើម។ Nitchaneeត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ដោយសារគំនិតសុទិដ្ឋិនិយមរបស់នាង។ ផ្ទុយពីពិការភាពរបស់នាង  Nitchaneeមានស្នាមញញឹមជាប់លើផ្ទៃមុខជានិច្ចដែលធ្វើអោយនាងអាចធ្វើការងារមនុស្សធម៌បានល្អ។ "



ប្រាក់ខែរបស់Nitchaneeហាក់ដូចជាច្រើនណាស់ ប៉ុន្តែវាត្រូវបំពេញតម្រូវការចំបាច់របស់នាងដូចជាជើងសិប្បនិមិត្តមួយគូថ្មី។ នាងត្រូវការបំពាក់បច្ចេកវិទ្យាថ្មីនៃជើងសិប្បនិមិត្តដែលមានតម្លៃរហូតដល់៥លានបាតឯណោះ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

COMMENTS

Loading...
Loading...
Name

ប្លែកៗ,10,សង្គមខ្មែរ,2,សិល្បៈ,2,
ltr
item
Khmer5 komsan: ស្រ្តីពិការជើងជនជាតិថៃម្នាក់មានប្រាក់ខែ ១លានបាត(២៩៥០០ដុល្លាអាមេរិក) ក្នុងមួយខែ!!
ស្រ្តីពិការជើងជនជាតិថៃម្នាក់មានប្រាក់ខែ ១លានបាត(២៩៥០០ដុល្លាអាមេរិក) ក្នុងមួយខែ!!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6k0mFGKSfbWxBx8XhiUrBt6CykiPg0klatsFQM939LPIAvyXInrrxQmbXGwo7SR5UUEnOaE0gu2GneR3QxGX-EUSxut_54qzsVZQtwBRhJ0yWN4kdW0OE4BwBHTVjuLrOIv3jW_WMrCg/s640/HHH.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6k0mFGKSfbWxBx8XhiUrBt6CykiPg0klatsFQM939LPIAvyXInrrxQmbXGwo7SR5UUEnOaE0gu2GneR3QxGX-EUSxut_54qzsVZQtwBRhJ0yWN4kdW0OE4BwBHTVjuLrOIv3jW_WMrCg/s72-c/HHH.png
Khmer5 komsan
https://khmer5komsan.blogspot.com/2017/06/blog-post_181.html
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/2017/06/blog-post_181.html
true
7276545602647412656
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy