បរទេស៖ អ្នកប្រហែលជាជ្រាបអំពីរឿងរ៉ាវដែលកំពុងពេញនិយមរបស់តារាបង្ហាញម៉ូតទាំងនេះហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គម។ រយៈពេល៦ឆ្នាំហើយដែល...
បរទេស៖ អ្នកប្រហែលជាជ្រាបអំពីរឿងរ៉ាវដែលកំពុងពេញនិយមរបស់តារាបង្ហាញម៉ូតទាំងនេះហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គម។ រយៈពេល៦ឆ្នាំហើយដែលក្រុមCoconutsបង្ហាញនារីស៊ិចស៊ីក្នុងInstagram។ ពួកគេមានភាពស្រស់ស្អាតប្រហាក់ប្រហែលគ្នា ចំណាត់ថ្នាក់របស់ពួកគេអាស្រ័យលើការនិយមចូលចិត្តរបស់អ្នកទៅចុះ។ តែពេលនេះយើងសូមណែនាំពីលេខរៀងទី១០មកមុនសិន។
10. Chalisa " Rose" Yuemchai
Roseទទួលបានភាពល្បីល្បាញលឿនបំផុតបន្ទាប់ពីនាងសម្តែងជាតួររាយរងក្នុងខ្សែភាពយន្តកប្លែងចិន ហើយរឿងនេះអាចរកប្រាប់ចំណេញបានរហូតដល់១០៧លានដុល្លាអាមេរិក។ ទស្សនិកជនមានការគាំទ្រនាងជាច្រើនក្នុងប្រទេសចិន។
9. Patta "Nadia" Wiruntanaki
Nadiaជាម្ចាស់ម្កុដបវរកញ្ញាថៃឆ្នាំ២០១៥ បន្ទាប់ពីពាក់ម្កុដកញ្ញាឯកហើយកេរ្តិ៍ឈ្មោះ Nadiaល្បីល្បាញយ៉ាងឆាប់រហ័ស។ ក្រោយមកនាងបានបន្តការងារជាអ្នកបង្ហាញម៉ូតនិងអ្នករាំ។
8. Pemika "Pynk" Kitsayamethanont
Pynkមានអ្នកគាំទ្រនាង១០០០០០នាក់ក្នុងហ្វេសប៊ុក ហើយនាងល្បីល្បាញយ៉ាងឆាប់រហ័សបន្ទាប់ពីធ្វើជាអ្នកនាំពាក្យអោយរាល់តារាបង្ហាញម៉ូតដែលទៅធ្វើការវះកាត់កែសម្ផស្សក្នុងប្រទេសកូរ៉េខាងត្បូង។
7. Monthana " Jeen" Chuthatus
Jeenមានអាយុ២២ឆ្នាំនាងបានធ្វើអោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីនាងបង្ហាញខ្លួនក្នុងមូលដ្ឋានកងទ័ពនៅខេត្តChachoengSaoកាលពីដើមឆ្នាំនេះ។ ជាក់ស្តែងរូបរាងខាងក្រៅរបស់នាងមិនសាកសមធ្វើទាហានទេ។ ប៉ុន្តែ Jeenទទួលបានភាពល្បីល្បាញក្នុងរយៈពេលខ្លីបំផុត ព្រោះទាហានជាច្រើនបានថតរូបជាមួយនាងហើយបង្ហោះក្នុងអ៊ីនធឺណិត។
6. Woranun "Frame" Nalatworasakul
Frameអាយុ២២ឆ្នាំបានអង្រួនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាខ្លាំងពេលនាងចូលបម្រើទ័ព។ ភាពស្រស់ស្អាតរបស់នាងមិនសមគួរស្ថិតនៅក្នុងកាតព្វកិច្ចយោធាទេ ប៉ុន្តែវាធ្វើអោយនាងមានមុខត្រូវគេសម្ភាសក្នុងកម្មវិធីទូរទស្សន៍ជាច្រើន។ ដោយសារតែសិល្បៈនៃការទំនាក់ទំនងនិងទេព្យកោសល្យទើបធ្វើអោយនាងក្លាយជាតារាដ៏ពេញនិយមក្នុងអ៊ីនធឺណិតតាមរយៈរឿងខ្លីដែលមានចំណងជើងថា " Crazy Love" ។
5. Rinrada " Yoshi " Thurapan
Yoshiក៏ធ្លាប់សម្តែងក្នុងខ្សែភាពយន្តមួយចំនួនផងដែរ ទើបធ្វើអោយនាងមានអ្នកគាំទ្រក្នុងInstagramរាប់លាននាក់។
4. Nathachat "Hana" Chanchiew
Hanaមានការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើនពេលបង្ហាញសមត្ថភាពក្នុងការប្រកួតThe Face Thailand Season 3។ ទោះបីជាមិនអាចពាក់ម្កុដក៏ដោយតែ Hanaក៏អាចចូលរួមប្រកួតដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ។ ក្រុមអ្នកគាំទ្រមានការសោកស្តាយជាខ្លាំងដែល Hanaមិនអាចប្រកួតដល់វគ្គផ្តាច់ព្រ័ត្រ។ វាគ្មានបញ្ហាឡើយបើទោះជានាងធ្លាក់ពីការប្រកួតនោះព្រោះ Hanaជាតារាបង្ហាញម៉ូតស្រាប់ទៅហើយ។
3. Chananchida "Blossom" Rungpetcharat
បេក្ខនារីក្នុងការប្រកួត The Face Thailand Season 3ម្នាក់ទៀតគឺ Blossom។ នាងក៏មិនអាចជាប់ចំណាត់ថ្នាក់ទាំងបីរូបចុងក្រោយរបស់ The Face Thailand Season 3ទេ។ Blossomបានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំងមកលើរូបនាងតាំងពីការដើរបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតMiss Tiffany's Universeកាលពីឆ្នាំ២០១៣មកម៉្លេះ។
2. Jiratchaya " Mo " Sirimongkolnawin
Moបានឈ្នះម្កុដMiss Tiffany's Universeកាលពីឆ្នាំមុន ហើយក្រោយមកក៏បានឈ្នះម្កុដMiss International Queenទៀតដែលរូបនាងជាតំណាងអោយប្រទេសថៃ។ មុនពេលទទួលបានកិត្តិយសទាំងនេះ Moក៏ធ្លាប់ល្បីល្បាញតាមរយៈការច្រៀងបទចម្រៀងមួយបទដែលមានចំណងជើងថា " I Can See Your Voice " ។ វាបានធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារនាងអាចធ្វើសំលេងដូចប្រុស។
1. Treechada " Poyd " Petcharat
ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងនៅតែចាត់ទុក Poydថាជាស្រីស្អាតបំផុតក្នុងប្រទេសថៃ នាងជាតារាក្នុងដួងចិត្តយុវវ័យក្នុងប្រទេសថៃ។ ទស្សនាវដ្តីTC Candler របស់សហរដ្ឋអាមេរិកបានដាក់ Poydជាតារាស្រីដែលមានមុខស្អាតគួរអោយស្រឡាញ់បំផុត៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS