ប្រទះឃើញស្ត្រីម្នាក់បានស្លាប់ជាច្រើនម៉ោង!! ប៉ុន្តែអ្វីដែលធ្វើឲ្យក្រុមសង្គ្រោះសម្រក់ទឹកភ្នែកនោះគឺ...??

ក្រុមអ្នកជួយសង្គ្រោះបានរកឃើញស្ត្រីម្នាក់នេះ បានស្លាប់អស់រយៈពេលជាច្រើនម៉ោងមកហើយ។ ប៉ុន្តែអ្វីដែលពួកគេបានរកឃើញ នៅក្រោមសពរបស់នាង ធ្វើឱ្យពួក...


ក្រុមអ្នកជួយសង្គ្រោះបានរកឃើញស្ត្រីម្នាក់នេះ បានស្លាប់អស់រយៈពេលជាច្រើនម៉ោងមកហើយ។ ប៉ុន្តែអ្វីដែលពួកគេបានរកឃើញ នៅក្រោមសពរបស់នាង ធ្វើឱ្យពួកគេសម្រក់ទឹកភ្នែក។

នៅពេលដែលមនុស្សយើងជិតស្លាប់ ជួនកាលពួកគេអាចធ្វើរឿងលើសពីធម្មតា ដែលបង្ករឡើងដោយឥទ្ធិពលនៃកម្លាំងផ្លូវចិត្តកំរិតអតិបរមា។ អ្នកប្រហែលជាធ្លាប់ឮអំពី ហេតុការណ៍គ្រោះថ្នាក់អ្វីមួយ ដែលជនរងគ្រោះ អាចរកកម្លាំងដើម្បីទៅកាន់មន្ទីរពេទ្យខ្លួនឯង ឬក៏ចំណាប់ខ្មាំងដែលអាចគេចខ្លួនរួចពីជនចាប់ជំរិតបានដោយខ្លួនឯង។

ប៉ុន្តែវាពុំមានអ្វីអស្ចារ្យជាង បំណងរបស់អ្នកម្តាយរូបនេះ បានខំព្រឹងរស់ក្រោមផ្ទាំងថ្ម ដើម្បីសង្គ្រោះជីវិតរបស់កូន។ ការរកឃើញមួយនេះបានធ្វើឡើងដោយក្រុមអ្នកជួយសង្គ្រោះមួយ នៅក្នុងតំបន់អាស៊ី បន្ទាប់ពីមានការរញ្ជួយដីមួយដែលផ្ដល់ភ័ស្ដុតាងល្អបំផុតសម្រាប់រៀបរាប់អំពីសាច់រឿងមួយនេះ។

ហេតុការណ៍នេះ បានកើតឡើងនៅពេលដែល ក្រុមជួយសង្គ្រោះកំពុងស្វែងរកជនរងគ្រោះដែលនៅរស់ និងកំពុងនៅក្រោមថ្មបាក់សង្គត់ពីលើ។ ពួកគេបានប្រទះឃើញ ស្ត្រីម្នាក់ដែលបានកប់នៅក្នុងគំនរបាក់បែកនៃផ្ទះមួយ។ ក្រុមជួយសង្គ្រោះបានកាយ គំនរបាក់បែកនោះចេញ ពួកគេបានសង្គេតឃើញថា ស្រ្តីម្នាក់នោះហាក់បីដូចកំពុងឱបអ្វីមួយក្នុងដៃ។
ស្ត្រីម្នាក់នេះហាក់បីដូចជាបានស្លាប់បាត់ទៅហើយ ក្នុងរយៈពេលជាច្រើនម៉ោងកន្លងទៅ!! ក្រុមជួយសង្គ្រោះបានចាក់ចេញពីទីតាំងនេះ នឹងបន្តទៅរកអ្នកដទៃផ្សេងទៀត ប៉ុន្តែមេដឹកនាំក្រុមនេះ នៅតែមានចម្ងល់អំពីកាយវិការរបស់ស្ត្រីរងគ្រោះម្នាក់នេះដែលពួកគេបានរកឃើញ។


មេដឹកនាំក្រុមរូបនេះមិនអស់ចិត្ត គាត់ក៏បានត្រឡប់ទៅកន្លែងកើតហេតុវិញ មួយសន្ទុះក្រោយមក គាត់បានទៅមើលកាន់តែជិតស្ត្រីរងគ្រោះ គាត់បានលត់ជង្គង់ចុះ និងបានកាយកំទេចកំទីដែលនៅក្បែរ និងក្រោមសពរបស់វនាង ដើម្បីរកមើលអ្វីមួយបន្ថែមទៀត រំពេចនោះ!! ពិតជាមិនគួរឲ្យជឿ!!! កាបូបដាក់សម្លៀកបំពាក់មួយបាន ធ្លាក់ចេញពីដៃសពស្រ្តីរងគ្រោះ និងបានរកឃើញក្មេងប្រុសតូចម្នាក់នៅខាងក្នុងនោះ។ ភ្លាមៗនោះគាត់បានហៅគ្រូពេទ្យមកពិនិត្យមើលកុមាររងគ្រោះ និងបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗដែរ។


បន្ទាប់មកទៀត ក្រុមអ្នកជួយសង្គ្រោះក៏បន្តរកឃើញទូរស័ព្ទដៃជាមួយនឹងសារមួយបង្ហាញលើផ្ទៃអេក្រង់។ ក្រុមអ្នកជួយសង្គ្រោះបានហុចទូរស័ព្ទបន្តគ្នាដើម្បីអានសារក្នុងទូរស័ព្ទនោះ ម្នាក់ៗបានសម្រក់ទឹកភ្នែក ក្រោយបានអានសារនោះរួច។ ព្រោះក្នុងសារនោះបាននិយាយថា៖ «ប្រសិនបើកូនប្រុសនៅរស់!! ចូរចាំថាម្តាយស្រឡាញ់កូនជានិច្ច!!!»។

វាគ្មានអ្វីគួរឲ្យសង្ស័យអំពីទង្វើរនេះទេ!! ស្រ្តីជាម្តាយម្នាក់នេះបាន លះបង់ជីវិតខ្លួនឯង ដើម្បីសង្គ្រោះកូនប្រុសលុះដល់ដង្ហើមចុងក្រោយ។ ការលះបង់មិនគួរឱ្យជឿរបស់ស្រ្តីជាម្តាយម្នាក់នេះបានធ្វើឲ្យរំភើបដល់មនុស្សរាប់លាននាក់រួចទៅហើយ។ នេះវាបានបញ្ជាក់យ៉ាងច្បាស់ថា សេចក្ដីស្រឡាញ់របស់ម្តាយពិតជាគ្មានប្រៀបផ្ទឹមបានឡើយ សូម្បីតែដង្ហើមចុងក្រោយ៕

អត្ថបទ៖ កវីចម្លែក
រក្សាសិទ្ធិ៖ Khmer5 News

COMMENTS

Loading...
Loading...
Name

ប្លែកៗ,10,សង្គមខ្មែរ,2,សិល្បៈ,2,
ltr
item
Khmer5 komsan: ប្រទះឃើញស្ត្រីម្នាក់បានស្លាប់ជាច្រើនម៉ោង!! ប៉ុន្តែអ្វីដែលធ្វើឲ្យក្រុមសង្គ្រោះសម្រក់ទឹកភ្នែកនោះគឺ...??
ប្រទះឃើញស្ត្រីម្នាក់បានស្លាប់ជាច្រើនម៉ោង!! ប៉ុន្តែអ្វីដែលធ្វើឲ្យក្រុមសង្គ្រោះសម្រក់ទឹកភ្នែកនោះគឺ...??
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNGcOeAkYby5eCrwG33kPTAXqG7PvDFhusXhgOn96jpTvN8l8NJDXjOrwzpPA6OfXLwl-KWstmxfWeo1Fj0l5LzwI_oQSsFAJfNeKP7M6pCvEd1CHbvAj6aCHNoYp572YTzIIBs7_lYMQ/s640/QWEQWE-1.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNGcOeAkYby5eCrwG33kPTAXqG7PvDFhusXhgOn96jpTvN8l8NJDXjOrwzpPA6OfXLwl-KWstmxfWeo1Fj0l5LzwI_oQSsFAJfNeKP7M6pCvEd1CHbvAj6aCHNoYp572YTzIIBs7_lYMQ/s72-c/QWEQWE-1.jpg
Khmer5 komsan
https://khmer5komsan.blogspot.com/2017/06/blog-post_20.html
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/
https://khmer5komsan.blogspot.com/2017/06/blog-post_20.html
true
7276545602647412656
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy