បរទេស៖ គ្មាននរណាជឿថា នារីវ័យ ១៩ឆ្នាំ ឈ្មោះ Jean Hillard អាចមានជីវិតរស់ឡើងវិញនោះទេ សូម្បីតែគ្រូពេទ្យ ដែលមកពិនិត្យរាងកាយ កករឹងដូចសពរបស់នាង។...
បរទេស៖ គ្មាននរណាជឿថា នារីវ័យ ១៩ឆ្នាំ ឈ្មោះ Jean Hillard អាចមានជីវិតរស់ឡើងវិញនោះទេ សូម្បីតែគ្រូពេទ្យ ដែលមកពិនិត្យរាងកាយ កករឹងដូចសពរបស់នាង។ វានៅតែជាអាថ៌កំបាំងរហូតមកទល់ពេលនេះ ទោះបីជារឿងនេះបានកើតឡើងអស់រយៈពេល ៣៥ឆ្នាំកន្លងមកហើយ។ មិត្តរបស់អ្នកនាង Hillard បានប្រទះឃើញសាកសព នាងត្រជាក់រឹងដូចការ៉េមកី ទៅហើយ ដែលនាងទំនងជាដួលនៅចំងាយប្រហែលជាង ៤ម៉ែត្រនៅជិតផ្លូវ ចូលមុខផ្ទះរបស់គាត់។
ហេតុការណ៍នេះកើតឡើងក្នុងក្រុង Lengby រដ្ឋ Minnesota សហរដ្ឋអាមេរិក។ នាងចាំបានថា នាងមានមិត្តម្នាក់ឈ្មោះលោក Wally Nelson នៅជិតផ្ទះរបស់នាង។ ពេលនោះនាងពាក់ស្បែកជើងក៏វែង ពាក់អាវធំខាងក្រៅ យ៉ាងក្រាស់ និងស្រោមដៃ ហើយដើរក្រោមសីតុណ្ហភាព -២២ អង្សាសេ ពោលគឺក្រោមសូន្យទៅទៀត ក្នុងចំងាយផ្លូវជាង ៣គឺឡូរម៉ែត្រ សំដៅទៅផ្ទះរបស់លោក Nelson។ ក្រោយមក លោក Nelson បានឃើញនាងនៅម៉ោង ៧ព្រឹកថ្ងៃបន្ទាប់។ លោក Nelson អះអាងថាខ្លួនប្រាណរបស់នាង កករឹងអស់ទៅហើយ គាត់ក៏លើកនាងដាក់ផ្ដេកបញ្ឆិត ក្នុងរថយន្ត រួចប្រញាប់យកទៅមន្ទីរពេទ្យ។
ទៅដល់មន្ទីរពេទ្យក្រុមវេជ្ជបណ្ឌិតមិនអាចចាក់ថ្នាំអោយនាងបានទេ ព្រោះស្បែករបស់នាងរឹងដូចទឹកកកទៅហើយ។ ជីពចររបស់នាងលោតប្រាំបីដង ក្នុងមួយនាទី វាស្ទើរតែមិនដើរសោះដោយសារសាច់ឡើងរឹងអស់ទៅហើយ ចំណែកសីតុណ្ហភាពក្នុងខ្លួនរបស់នាងចុះត្រជាក់ជាខ្លាំង។ ប៉ុន្តែច្រើនម៉ោងក្រោយពេលដាក់បង្កើនកំដៅក្នុងរាងកាយ នាងក៏ចាប់ផ្តើមដឹងខ្លួនឡើងវិញ។
អ្នកនាង Hillard មិនបានពិការផ្នែកណាមួយនៃរាងកាយទេ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតមានការភិតភ័យជាខ្លាំងនៅពេលបំរុងនិងកាត់ជើងទាំងពីររបស់នាងទុក ជួនគ្រាដែលនាងដឹងខ្លួនឡើងវិញតែម្តង៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS