បរទេស៖ ក្នុងប្រទេសចិនមានបុរសជាច្រើនចូលចិត្តមានស្រីកំណាន់ខាងក្រៅ ហើយវាក៏ជាលក្ខណៈបង្ហាញពីទ្រព្យសម្បត្តិ ឋានៈ និងអំណាចផងដែរ។ នៅកន្លែងផ្សេងៗវ...
បរទេស៖ ក្នុងប្រទេសចិនមានបុរសជាច្រើនចូលចិត្តមានស្រីកំណាន់ខាងក្រៅ ហើយវាក៏ជាលក្ខណៈបង្ហាញពីទ្រព្យសម្បត្តិ ឋានៈ និងអំណាចផងដែរ។ នៅកន្លែងផ្សេងៗវាជាប្រភេទរឿងអាម៉ាស់និងអាថ៌កំបាំងបំផុត តែសំរាប់បុរសជនជាតិចិនវិញចូលចិត្តទំនុកបំរុងចិញ្ចឹមនារីជាច្រើនដើម្បីសម្តែងជាចំហរពីទ្រព្យសម្បត្តិ ឋានៈនិងអំណាចរបស់គេ។ តែគួរអោយអយុត្តិធម៌ណាស់ រឿងនេះមិនដូចគ្នាទេប្រសិនបើនារីជាប្រពន្ធលបលួចផិតក្បត់វិញនោះ។
នារីៗដែលលួចផិតក្បត់មានប្រុសផ្សេងក្រៅពីស្វាមី ត្រូវបានគេមើលងាយ និងរងភាពអាម៉ាស់បំផុត។ ស្រី្តដែលត្រូវគេចាប់បានពេលកំពុងបណ្តើរប្រុសតាមផ្លូវ ពេលខ្លះត្រូវគេវាយ ឬសម្រាតសំលៀកបំពាក់ ធ្វើអោយអាម៉ាស់បំផុតនៅចំពោះមុខមនុស្សជាច្រើនដែលឈរចាំមើល។
ចំណែកស្រ្តីម្នាក់នេះត្រូវប្តីរបស់នាងតាមទាន់ ពេលកំពុងបណ្ដើរប្រុសនៅតាមដងផ្លូវមួយក្នុងប្រទេសចិន។ ទាំងពីរនាក់រួមទាំងប្រុសស្នេហ៍របស់នាងផងកំពុងតែអាម៉ាស់មុខជាខ្លាំង ហើយស្ត្រីនោះក៏ត្រូវបុរសជាប្តីវាយព្រោះតែទ្រាំមិនបាន។ បុរសជាប្តីទំនងជាទូរស័ព្ទទៅប្រាប់នរណាម្នាក់ពីរឿងរ៉ាវប្រពន្ធខ្លួន។ ដោយមិនចង់អោយនាងរត់ទៅណា គាត់ក៏ចាប់អាវប្រពន្ធជាប់ ចំណែកប្រុសស្នេហ៍ពេលឃើញស្ថានភាពរញ៉េរញ៉ៃបែបនេះក៏ព្យាយាមឃាត់បុរសជាប្តី តែមិនបានសម្រេច។ ស្រ្តីជាប្រពន្ធភ័យណាស់ស្ទុះចាប់ប្រុសស្នេហ៍ដែលកំពុងតែភ័យលោះព្រលឹងជាងនាងទៅទៀតនោះអោយជួយ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
ចំពោះរឿងនេះតើអ្នកគិតថានាងសមតែទទួលបែបនេះឬ??
សូមទស្សនាវីដេអូខាងក្រោមនេះ៖

COMMENTS