បរទេស៖ និយាយទៅ វាហាក់ដូចជា មិនមែនតែអ្នកមិនស្គាល់គ្នាទេ ដែលពិបាកទុកចិត្ត សូម្បីតែមនុស្សរាប់អានគ្នារាប់ឆ្នាំមកហើយក្តី ក៏មិនអាចទុកចិត្តបានដែ...
បរទេស៖ និយាយទៅ វាហាក់ដូចជា មិនមែនតែអ្នកមិនស្គាល់គ្នាទេ ដែលពិបាកទុកចិត្ត សូម្បីតែមនុស្សរាប់អានគ្នារាប់ឆ្នាំមកហើយក្តី ក៏មិនអាចទុកចិត្តបានដែរ។ ថ្មីៗនេះមានករណីសិស្សនារីមហាវិទ្យាល័យជនជាតិចិនតៃវ៉ាន់ម្នាក់ឈ្មោះ Jiang បានជួបអតីតមិត្តប្រុសឈ្មោះ Lee កាលនៅរៀនវិទ្យាល័យជាមួយគ្នា។ ប៉ុន្តែខណៈនេះ នាងមានមិត្តប្រុសរួចទៅហើយ ដោយនាងមិនចង់ឲ្យ Lee មានការអក់អន់ចិត្ត នាងមិនបានប្រាប់ Lee តាមទូរស័ព្ទនោះទេ។ នាងសម្រេចចិត្តចង់ប្រាប់រឿងនេះទៅ Lee ដោយផ្ទាល់មាត់។
បើយោងតាមសារព័ត៌មាន ETToday បានឲ្យដឹងថា៖ ពួកគេបានណាត់ជួបគ្នាញាុំអាហារពេលព្រឹក បន្ទាប់ពីបរិភោគរួមរាល់ Lee បានលួងលោងនាង ឡើងជិៈរថយន្តជាខ្លួន។ ប៉ុន្តែ Lee មិនបានដឹកនាងទៅផ្ទះនាងវិញនោះទេ Lee បែរជាដឹកនាងទៅផ្ទះរបស់ខ្លួនទៅវិញ។ គ្រាន់តែចតរថយន្តហើយភ្លាម Lee បានចាប់ផ្តួលនាងចុះ ព្រមទាំងប្រើដៃស្ទាបអង្អែលដើមទ្រូងនាង ដោយប្រើពាក្យគំរាមនាងទៀតផង។
Lee និយាយថា៖ "បើមិនព្រមតាមគេទេ កុំស្រមៃថាបានទៅផ្ទះវិញឲ្យសោះ!! បើនាងមិនចង់រួមភេទ និងភេទទេ អញ្ចឹងរួមភេទនិងមាត់ទៅ បើមិនដូច្នេះទេ នាងកុំសង្ឃឹងថាត្រលប់ទៅវិញបានឲ្យសោះ។"
ក្នុងពេលនោះ Jiang មានអារម្មណ៍តក់ស្លុត និងភ័យខ្លាចយ៉ាងខ្លាំង ហើយក៏គ្មានជំរើសផ្សេងដែរ ដូច្នេះនាងក៏បង្ខំចិត្តធ្វើតាមការគំរាមរបស់ អតីតមិត្តប្រុស។ ដោយប្រព្រឹត្តការរួមភេទរវាងមាត់នាង និងប្រដាប់ភេទ Lee។ បើទោះបីជា Jiang ព្រមធ្វើតាមការគំរាមរបស់ជននេះក្តី ក៏ប៉ុន្តែជនល្មោភកាមម្នាក់នេះ មិនទាន់ពេញចិត្តទៀត ជននេះបានព្យាយាមថតរូប និងវីដេអូអំពីសកម្មភាពរួមភេទនេះទៀតផង។ បន្ទាប់ពីប្រទះឃើញសកម្មភាពជននេះលួចថត Jiang ក៏បានដណ្តើមយកទូរស័ព្ទពីជននេះ។
នេះបើយោងតាមប្រភពព័ត៌មានពីសារព័ត៌មាន "Stomp" បានបញ្ជាក់ថា៖ ពិតជាសំណាងមែន បន្ទាប់ពីនាងបញ្ចប់ការរួមភេទតាមមាត់ នាងបានរៀបចំរត់ ក្នុងពេលដែល Lee ចូលបន្ទប់ទឹក។ ភ្លាមៗបន្ទាប់គេចខ្លួនរួច នាង Jiang បានទៅប្តឹងសមត្ថកិច្ច ធ្វើរបាយការណ៍ និងកំណត់ហេតុជុំវិញករណីនេះ។ Lee ត្រូវបានឃាត់ខ្លួន និងនាំយកទៅផ្តន់ទាទោសតាមច្បាប់ ហើយជននេះត្រូវបានកាត់ទោសឲ្យជាប់គុកចំនួន ៤ឆ្នាំ គិតចាប់ខែមិថុនានេះតទៅ ហើយតុលារការបានលើកឡើងការប្រព្រឹត្តរបស់ Lee បានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តជនរងគ្រោះយ៉ាងខ្លាំង។
ឆ្លងកាត់រឿងរាវក្នុងករណីខាងលើនេះ វាជាសារមួយ ដាស់តឿនដល់នារីគ្រប់រូប គួរមានការប្រុងប្រយ័ត្នចំពោះមនុស្សមួយចំនួន សូម្បីតែមនុស្សដែលស្គាល់គ្នាយូរហើយក្តី៕ អត្ថបទ៖ Khmer5 News
ប្រភព៖ បរទេស



COMMENTS