បរទេស៖ មិននឹកស្មានថា យុវជនម្នាក់នេះ ហ៊ានលើកដំបងវាយមនុស្សចាស់ជរាបែបនេះកើត។ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នេះពុំមែនជាលើកទី១ទេ ដែលយុវជនម្ន...
បរទេស៖ មិននឹកស្មានថា យុវជនម្នាក់នេះ ហ៊ានលើកដំបងវាយមនុស្សចាស់ជរាបែបនេះកើត។ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នេះពុំមែនជាលើកទី១ទេ ដែលយុវជនម្នាក់នេះប្រព្រឹត្តដូច្នេះ ប៉ុន្តែហេតុអ្វី បានជាជនម្នាក់នេះនៅតែមានសេរីភាព ដើរលើដងផ្លូវ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃយ៉ាងដូច្នេះ។
បច្ចុប្បន្នប៉ូលិសកំពុងស្វែងរក ជនល្មើស ដែលបានវាយលោកតាចាស់អាយុ ៩១ឆ្នាំ និងដំបងកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ។ ជនសង្ស័យ ត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ Saul Nunez អាយុ ១៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមលើអ្នកដទៃ ដោយប្រើឈើច្រត់វាយជនរងគ្រោះនៅលើចញ្ចើមផ្លូវ កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃសុក្រ។
តាមរយៈវីដេអូគេឃើញជនរងគ្រោះមានវ័យចំណាស់ កំពុងរុញរទេសដើរលើផ្លូវមួយឈ្មោះ Broadway ក្បែរផ្លូវ West 204th Street ដែលនៅជិតផ្ទះរបស់ជនល្មើសឈ្មោះ Nunez។
គួររំលឹកផងដែលកាលពី ២ទៅ៣ខែកន្លងទៅ ជនម្នាក់នេះបានវាយទៅមនុស្សប៉ុន្មាននាក់នៅម្តុំនេះដែរ៕ អត្ថទប៖ Khmer5 News
សូមទស្សនាវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាព៖

COMMENTS