រាជធានីភ្នំពេញ៖ នៅមុននេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើស្ពានជ្រោយចង្វារដែលបណ្ដាលឲ្យមានបុរសម្នាក់ស្លាប់នៅន...
រាជធានីភ្នំពេញ៖ នៅមុននេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើស្ពានជ្រោយចង្វារដែលបណ្ដាលឲ្យមានបុរសម្នាក់ស្លាប់នៅនឹងកន្លែងភ្លាមៗ ដោយសារតែមានរថយន្តក្រុងមួយគ្រឿងបានបុករះទៅលើម៉ូតូជនរងគ្រោះ។
បើយោងតាមមិត្តភ័ក្ដិជនរងគ្រោះបានដឹងថា ជនរងគ្រោះមានឈ្មោះ ងួន ឌីណា ភេទប្រុស មុខរបរជាងជួសជុលកុំព្យូទ័រ ក្នុងសង្កាត់ស្ទឹងមានជ័យ និងមានទីលំនៅនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
សូមបញ្ជាក់ថា សពជនរងគ្រោះ និងម៉ូតូ រួមទាំងឡានក្រុងដឹកអ្នកដំណើរគឺ នៅលើស្ពាននៅឡើយទេ ខណៈដែលប៉ូលិសចរាចរណ៍កំពុងសម្រួលចរាចរណ៍៕ ផ្តល់សិទ្ធិដោយ៖ Kqube.net
សូមទស្សនាវីដេអូខាងក្រោមនេះ៖




COMMENTS