បរទេស៖ ស្ត្រីមានផ្ទៃពោះអាយុ២៤ឆ្នាំម្នាក់ចាក់សង្សារក្នុងជណ្តើរយន្តព្រោះតែបង្ខំនាងអោយយកកូនចេញ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសៅរ៍ទី១០ខែមិថុន...
បរទេស៖ ស្ត្រីមានផ្ទៃពោះអាយុ២៤ឆ្នាំម្នាក់ចាក់សង្សារក្នុងជណ្តើរយន្តព្រោះតែបង្ខំនាងអោយយកកូនចេញ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសៅរ៍ទី១០ខែមិថុនា វេលាម៉ោង៣:៣៨នាទីរសៀលក្នុងប្លុក២០៣,វិថីលេខ៣ក្នុងក្រុងAng Mo Kio ប្រទេសSingapore។ ជនរងគ្រោះត្រូវនារីជាសង្សារចាក់ចំដៃនិងខ្នងហើយបន្សល់នូវស្នាមឈាមជាច្រើននៅកន្លែងកើតហេតុ។ នារីចុងចោទប្រាប់អ្នកកាសែតថានាងធ្លាប់ប្រាប់សង្សារអំពីកូនក្នុងផ្ទៃ ប៉ុន្តែគេបែរជាប្រាប់អោយនាងទៅយកកូនចេញទៅវិញ។ នាងបន្តថា៖ " ស្ងើចតែគាត់អាចនិយាយទៅរួចថាគាត់មិនបានដឹងថាខ្ញុំមានផ្ទៃពោះ។ ដំបូងគាត់ប្រាប់ខ្ញុំថាគាត់ចង់មានកូនជាមួយខ្ញុំ ប៉ុន្តែក្រោយមកបែរជាអោយខ្ញុំពន្លូតកូនចេញទៅវិញពេលដែលគាត់ត្រូវគ្នាជាមួយមិត្តស្រីចាស់របស់គាត់។ គាត់ធ្លាប់សារភាពប្រាប់ខ្ញុំថាគាត់ធ្លាប់រៀបការនិងមានកូនរួចហើយ។ គាត់មានកូនប្រុសម្នាក់នៅជាមួយអតីតប្រពន្ធ និងមានកូនស្រីម្នាក់អាយុ៦ឆ្នាំនៅជាមួយអតីតមិត្តស្រី "។
តាមរយៈសារឆ្លើយឆ្លងរវាងនារីចុងចោទនិងជនរងគ្រោះជាសង្សារបង្ហាញថា៖ " ដំបូងឡើយជនរងគ្រោះប្រាប់សង្សារថាខ្លួនចង់បានកូន ប៉ុន្តែក្រោយមកក៏ចង់អោយនាងយកកូនចេញហើយគាត់ជាអ្នកចំនាយលើថ្លៃពន្លូត "។ នារីចុងចោទបន្តថា៖ " នៅថ្ងៃកើតហេតុខ្ញុំចេញទៅក្រៅជាមួយមិត្តភ័ក្របួននាក់ ហើយគាត់ស្រាប់តែមកវាយខ្ញុំតែម្តង។ គាត់ទាត់ខ្ញុំចំក្បាលពោះ ហើយបោចសក់និងបោកក្បាលខ្ញុំទៅនិងជញ្ជាំងជណ្តើរយន្តបីដង។ ខ្ញុំខាំដៃគាត់វិញហើយក៏កញ្ឆក់កាំបិតពីមិត្តភ័ក្រចាក់គាត់។ ខ្ញុំមានការឈឺចាប់យ៉ាងខ្លាំងទាំងផ្លូវកាយនិងផ្លូវចិត្ត "។
ពេលអ្នកកាសែតទាក់ទងទៅបុរសជាជនរងគ្រោះគាត់បែរជានិយាយថា នៅថ្ងៃកើតហេតុគឺមានតែគាត់និងនារីជាសង្សារប៉ុណ្ណោះ។ គាត់បន្តថា៖ " ពួកយើងទើបតែមានសម្ព័នភាពបានបួនខែប៉ុណ្ណោះ។ ខ្ញុំចង់បែកគ្នាជាមួយនាងកាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុនមកម្ល៉េះ ដោយមិនគិតថាអាចនិងកើតមានអំពើហឹង្សាបែបនេះឡើយ។ នាងជាមនុស្សមានអារម្មណ៍ឆេវឆាវឆាប់ខឹងនិងចូលចិត្តប្រើអំពើហឹង្សា។ នាងបានឈ្លោះប្រកែកជាមួយខ្ញុំព្រោះតែរឿងកំប៉ិកកំប៉ុកហើយក៏ចាក់ខ្ញុំនិងចង់សម្លាប់ខ្លួនឯងទៀតផង។ សង្ឃឹមថាប៉ូលីសនិងចាប់ខ្លួននាងក្នុងពេលឆាប់ៗដើម្បីខ្ញុំបាត់ភ័យខ្លាចចំពោះរូបនាង "។ ចំពោះករណីនេះប៉ូលីសកំពុងបន្តការស៊ើបអង្កេតនៅឡើយ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS