បរទេស៖ អស់រយៈពេលប្រាំពីរឆ្នាំហើយដែលម្ចាស់ហាងគុយទាវHenanតែងតែមិនយកលុយចំពោះមនុស្សចាស់ដែលចូលមកហូប។ Wang XiaoJun ម្ចាស់ហាងគុយទាវនេះមិនដែលយកលុ...
បរទេស៖ អស់រយៈពេលប្រាំពីរឆ្នាំហើយដែលម្ចាស់ហាងគុយទាវHenanតែងតែមិនយកលុយចំពោះមនុស្សចាស់ដែលចូលមកហូប។ Wang XiaoJun ម្ចាស់ហាងគុយទាវនេះមិនដែលយកលុយរាល់អតិថិជនដែលមានអាយុលើសពី70ឆ្នាំឡើយ។ ជាងនេះទៅទៀតគាត់តែងហាន់សាច់តូចៗស្តើងៗនិងចំអិនយ៉ាងពិសេសដើម្បីអោយលោកតាលោកយាយងាយស្រួលពិសា។
Wangប្រាប់សាពត៌មានក្រុងAnYangថា៖ " គំនិតផ្តួចផ្តើមដែលធ្វើអោយខ្ញុំមិនយកលុយចំពោះមនុស្សចាស់ ព្រោះមនុស្សចាស់ៗធ្លាប់មានឧបការគុណចំពោះរូបខ្ញុំ។ កាលអតីតកាលខ្ញុំធ្លាប់ធ្វើទាហានក្នុងខេត្តQinghaiភាគខាងលិច ហើយខ្ញុំតែងតែជួបការលំបាកជាច្រើន។ ពេលនោះមានតែមនុស្សចាស់ៗទេដែលជួយមើលថែខ្ញុំ ទំនុកបំរុងខ្ញុំគ្រប់ពេលមិនថាពួកគាត់ជួបការលំបាកប៉ុណ្ណានោះទេ។ ខ្ញុំប្រាប់ខ្លួនឯងថាប្រសិនបើមានឱកាស ខ្ញុំនិងតបស្នងចំពោះរាល់មនុស្សចាស់ទាំងឡាយ។ "
អ្នកខ្លះយល់ថាWangគួរតែបញ្ចុះតម្លៃខ្លះទៅបានហើយចំពោះមនុស្សចាស់ទាំងឡាយ វាប្រសើរជាងការមិនយកលុយសោះបែបនេះ។ ប៉ុន្តែសម្រាប់Wangវិញលុយមិនមែនជាបញ្ហាឡើយ។ ហើយគាត់ថែមទាំងបាននិយាយថា៖ " នៅថ្ងៃមួយយើងទាំងអស់គ្នានិងក្លាយជាមនុស្សចាស់មិនខានឡើយ! ខណៈដែលយើងនៅក្មេង យើងគួរតែធ្វើអ្វីម្យ៉ាងជូនដល់មនុស្សចាស់!។ "
Wangជាមនុស្សគំរូក្នុងការជម្រុញលើកទឹកចិត្តអោយមនុស្សក្នុងសង្គមចេះជួយគ្នាទៅវិញទៅមក និងកុំអោយពួកគេផ្តោតសំខាន់តែរឿងលុយពេក!៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS