បរទេស៖ បុរសម្នាក់កាន់កូនខ្លួនឯងសំយ៉ុងចុះតាមមាត់បង្អួចពីលើអគារខុនដូជាន់ទី១៥ ដើម្បីចង់បានចំនួន ១០០០ Likes ពីក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ក្មេ...
បរទេស៖ បុរសម្នាក់កាន់កូនខ្លួនឯងសំយ៉ុងចុះតាមមាត់បង្អួចពីលើអគារខុនដូជាន់ទី១៥ ដើម្បីចង់បានចំនួន ១០០០ Likes ពីក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ក្មេងតូចត្រូវឪពុកឆ្កួតៗម្នាក់នេះក្របួចយួរសំយ៉ុងចុះក្រោម ដែលពោរពេញដោយមនុស្សម្នាឡានម៉ូតូខ្វាត់ខ្វែង។ វាមានកំពស់៤៥ម៉ែត្រ ពីមាត់បង្អួចចុះមកថ្នល់ គាត់ដាក់ចំណងជើងថា៖ "សុំ ១០០០Likes! បើមិនអញ្ចឹងទេខ្ញុំនិងទម្លាក់ក្មេងនេះចុះ"។
ពេលដែលបានឃើញវីដេអូឆ្កួតៗនេះមានមនុស្សជាច្រើន បានរាយការណ៍អំពីរឿងនេះទៅអាជ្ញាធរមានសមត្ថកិច្ច ហើយកាលពីម្សិលមិញគាត់ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារចំនួនពីរឆ្នាំ។ គេជឿថាបុរសល្ងីល្ងើអត់ដឹងខ្យល់ម្នាក់នេះរស់នៅក្រុង Bab Ezzouar តំបន់Algeria។
ព្រះរាជអាជ្ញាបានបញ្ជូនសំណុំរឿងនេះភា្ជប់ជាមួយភស្តុតាងគឺវីដេអូគួរអោយតក់ស្លុតដែលគាត់ធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាញសង្គម។ Dalila Belkheirជាសកម្មជនអង្កេតហេតុការណ៍ក្នុងបណ្តាញសង្គមបានប្រាប់សាពត៌មានAlbawabaថា៖ " បុរសម្នាក់នេះមិនមែនជាឪពុកក្មេងទេ គេជាភេរវជនហើយតុលាការគួរតែកាត់ទោសគេអោយបានធ្ងន់ធ្ងរ។ "
អ្នកខ្លះសរសេររិះគន់វីដេអូនេះថា៖ " ឪពុកអីក៏ចម្លែកយ៉ាងនេះ! កាន់កូនដៃឆ្វេងហើយដៃស្តាំកាន់កាម៉េរាថតទៅវិញ។ អញ្ចឹងមានន័យថាគេអោយតម្លៃរូបថតជាងអាយុជីវិតកូនទៅទៀត។"
Dr. Noura Rahmaniជាអ្នកចិត្តសាស្រ្តបា្រប់សាពត៌មានThe New Arabថា៖ " គេធ្វើទាំងមិនដឹងខ្លួនថានេះជាបទឧក្រិដ្ឋហើយក៏ជាអំពើដែលសង្គមស្អប់ខ្ពើម។ ទង្វើបែបនេះគឺពិតជាមិនអាចទទួលយកបានទេ។ " អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS