បរទេស៖ អ្នកនិយមប្រើអ៊ីនធឺណិតជាច្រើនក្នុងប្រទេសចិន មានការខឹងសម្បាជាខ្លាំងចំពោះបុរសដើរលេងសៀកតាមផ្លូវ ដែលស្ទាបអង្អែលដើមទ្រូងស្រីៗ ក្នុងទីសាធ...
បរទេស៖ អ្នកនិយមប្រើអ៊ីនធឺណិតជាច្រើនក្នុងប្រទេសចិន មានការខឹងសម្បាជាខ្លាំងចំពោះបុរសដើរលេងសៀកតាមផ្លូវ ដែលស្ទាបអង្អែលដើមទ្រូងស្រីៗ ក្នុងទីសាធារណៈ។ បុរសនេះប្រើកាក់ក្នុងការសម្តែងសៀក អោយស្រីៗមើលនៅតាមដងផ្លូវក្នុងក្រុង Chengdu។
ដំបូងគេអោយស្រីៗទាំងនោះ ពិនិត្យមើលកាក់សិន បន្ទាប់ពីប្រាប់ថាកាក់នេះគ្មានបញ្ហាអ្វីហើយ គាត់ក៏ដាក់វា ក្នុងបាតដៃរួចលូកទៅស្ទាបដើមទ្រូងគេតែម្តង។ គាត់ប្រាប់នារីទាំងនោះថា៖ " ពេលដែលខ្ញុំរាប់ដល់បី! កាក់នេះនិងចូលទៅនៅក្នុងអាវទ្រនាប់របស់អ្នក"។
ពេលរាប់ដល់បីគាត់ក៏ច្របាច់ដោះនាង ប៉ុន្តែច្របាច់ហើយដកដៃចេញទើបពួកស្រីៗដឹងថានាងចាញ់កលបុរសម្នាក់នេះហើយ។ វាមិនមែនជាសៀកអីនោះទេ គឺជាការលេងសើចប៉ុណ្ណោះ ព្រោះកាក់ជ្រុះចេញពីដៃ គាត់បែរជាសើចលេងសប្បាយទៅវិញ។
អ្នកលេងសៀកក្មែងក្លាយម្នាក់នេះតូ្រវបានគេដឹងថាមានត្រកូលXuមកពីក្រុងShanghai ។ គាត់ដើរហៅស្រីៗអោយមកមើលការសម្តែងរបស់គាត់ដើម្បីផលិតវីដេអូបែបនេះប៉ុណ្ណោះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនលើកឡើងថា៖ " វាជារបៀបបង្កើតវីដេអូបង្ហោះក្នុងអ៊ីនធឺណិតដើម្បីទាក់ទាញចំនួនអ្នកទស្សនាអោយបានច្រើន "។
ប៉ូលីសក្រុងChengduបានឃាត់ខ្លួនXuនិងក្រុមការងារផលិតវីដេអូរបស់គាត់ចំនួន១៤ថ្ងៃនិងតម្រូវអោយចុះកិច្ចសន្យាឈប់ប្រព្រឹត្តបែបនេះទៀត។ ខណៈនោះXuបានសុំទោសជាសាធារណៈតាមអ៊ីនធឺណិតដែលគាត់ផលិតវីដេអូនេះដោយមិនបានសុំការអនុញ្ញាតពីស្រីៗទាំងនោះជាមុន។
ក្រុមប៉ូលីសកំពុងស៊ើបអង្កេតលើរឿងនេះបន្ថែមទៀត ប៉ុន្តែគេមិនដឹងថាXuអាចនិងទទួលទណ្ឌកម្ម ឬទោសបន្ថែមទៀតនោះទេ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
វីដេអូ៖
COMMENTS