បរទេស៖ យើងធ្លាប់តែឃើញមនុស្សយួរកន្ត្រកទៅផ្សារទិញឥវ៉ាន់ ប៉ុន្តែពេលនេះឆ្កែមួយក្បាលចេះចូលហាងទិញអាហារដោយខ្លួនឯង។ នៅក្រុងParaiប្រទេសប្រេស៊ីលម...
បរទេស៖ យើងធ្លាប់តែឃើញមនុស្សយួរកន្ត្រកទៅផ្សារទិញឥវ៉ាន់ ប៉ុន្តែពេលនេះឆ្កែមួយក្បាលចេះចូលហាងទិញអាហារដោយខ្លួនឯង។
នៅក្រុងParaiប្រទេសប្រេស៊ីលមានឆ្កែមួយក្បាលឈ្មោះPitucoដែលចេះទៅទិញអាហាររាល់ថ្ងៃនៅហាងក្បែរផ្ទះ។ យោងតាមសាពត៌មានThe Dodoអោយដឹងថា៖ " Puticoដើរតែម្នាក់ឯងពីផ្ទះទៅមន្ទីរបសុពេទ្យAgro Petដែលទីនោះមានលក់ចំណីសត្វ "។ បុគ្គលិកAgro Petបានប្រាប់សាពត៌មានThe Dodoថា៖ " គ្រប់គ្នានៅក្នុងហាងស្គាល់Pitucoច្បាស់ណាស់! ចំណីរបស់វានៅលើធ្នើរខ្ពស់ជាងគេ។ យើងត្រូវតែយកចំណីអោយPituco បើមិនដូច្នេះទេវានិងព្រូសមិនឈប់ឡើយ "។
ពេលPitucoទទួលបានចំណីរបស់វាហើយ វាក៏រត់តម្រង់ទៅផ្ទះវិញតែម្តងគឺមិនចេះលួចលបឆ្លៀតដើរលេងរហេតរហូតផ្តេសផ្តាសទេ។ បើមើលពីក្រោយទៅឃើញស្លឹកត្រចៀកវាបក់ព្រិបៗ ពិតជាគួរអោយស្រលាញ់ណាស់!។
ប្រហែលជាអ្នកឆ្ងល់ហើយមើលទៅ! ពិតណាស់ម្ចាស់ហាងមិនបានអោយចំណីទៅPitucoដោយឥតគិតថ្លៃនោះទេ។ បុគ្គលិកក្នុងហាងព្យួរវិក័យប័ត្រនៅនិងកPituco ហើយម្ចាស់វានិងមកចេញលុយអោយពេលក្រោយ។
យោងតាមសាពត៌មានBored Panda អោយដឹងថា៖ " Pitucoមិនមែនត្រឹមតែទៅទិញចំណីឆ្កែសម្រាប់តែខ្លួនវាប៉ុណ្ណោះទេ។ ពេលខ្លះវាត្រូវប្រើអោយទៅទិញចំណីឆ្មានិងចំណីចាបដែលម្ចាស់របស់វាចិញ្ចឹមក្នុងផ្ទះទៀតផង។ Pitucoសប្បាយនិងដើរផ្សារណាស់ពេលត្រូវបានម្ចាស់ប្រើអោយទៅទិញចំណីសត្វម្តងៗ "។
ខ្ញុំជឿថាអ្នកពិតជាស្រលាញ់និងចង់បានឆ្កែដ៏ឆ្លាតបែបនេះណាស់!! តើមែនឬទេ? សូមទស្សនាវីដេអូខាងក្រោម៖
COMMENTS