បរទេស៖ ស្ត្រីម្នាក់នោះធ្វើដំណើរតាមជើងយន្តហោះពីអាមេរិកខាងត្បូងទៅទីក្រុង Shanghai ប្រទេសចិន។ បន្ទាប់ពីចុះចតមន្ត្រីព្រលានយន្តហោះបានត្រួតពិនិ...
បរទេស៖ ស្ត្រីម្នាក់នោះធ្វើដំណើរតាមជើងយន្តហោះពីអាមេរិកខាងត្បូងទៅទីក្រុង Shanghai ប្រទេសចិន។ បន្ទាប់ពីចុះចតមន្ត្រីព្រលានយន្តហោះបានត្រួតពិនិត្យវ៉ាលីរបស់នាងដោយថតកាំរស្មី X-ray ឃើញថាវាគ្មានអ្វីខុសប្រក្រតីនោះទេ។ ប៉ុន្តែភ្នែករវៀសរវៃរបស់មន្ត្រី Airport សម្គាល់ឃើញវ៉ាលីនោះមានពណ៌ខ្មៅខុសធម្មតា ហើយក៏រុះរើឥវ៉ាន់ចេញពីវ៉ាលីទាំងពីរនោះអស់។ បន្ទាប់មកទើបពួកគេសម្គាល់ឃើញភាពចម្លែក គឺវ៉ាលីទទេនោះនៅតែធ្ងន់ខុសពីវ៉ាលីធម្មតាដែលគេមិនអាចលើកវាឡើងដោយប្រើដៃម្ខាងនោះទេ។ វាកាន់តែសង្ស័យទើបមន្ត្រី Airport យកវ៉ាលីនោះទៅធ្វើការពិសោធន៍ឃើញថាមានកូកាអ៊ីននៅក្នុងគ្រោងវ៉ាលីនោះ។ វ៉ាលីទាំងពីរនោះធ្វើឡើងដោយកូកាអ៊ីនចំនួន១០.៩គីឡូក្រាមរួមទាំងសារធាតុផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា មន្ត្រីអាកាសយានដ្ឋាន Pudong ចាប់បានស្ត្រីម្នាក់រត់ពន្ធគ្រឿងញៀននៅក្នុងវ៉ាលីរបស់នាង។ កូកាអ៊ីនមិនមែននៅក្នុងវ៉ាលីទេ ប៉ុន្តែកូកាអ៊ីនជាគ្រោងវ៉ាលីតែម្តង។
យោងតាមសារពត៌មាន Knews អោយដឹងថានេះជាលើកទីមួយហើយដែលចាប់បានការរត់ពន្ធរបៀបថ្មីនេះចូលក្នុងប្រទេសចិន។ ក្រុមមន្ត្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏បន្ថែមការប្រុងប្រយ័ត្នទៅលើល្បិចថ្មីមួយនេះ។ វាពិតជាពិសេសជាងការលាក់គ្រឿងញៀនក្រោមស្បែកទៅទៀត៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS