បរទេស៖ ដោយក្តីខឹងសម្បាមិនពេញចិត្ត! បុរសជនជាតិសិង្ហបុរីម្នាក់បានប្តឹងនាយកសាលាអនុវិទ្យាល័យមួយក្នុងរឿងដកហូតទូរស័ព្ទដៃនិងរក្សាទុករហូតដល់ទៅបីខ...
បរទេស៖ ដោយក្តីខឹងសម្បាមិនពេញចិត្ត! បុរសជនជាតិសិង្ហបុរីម្នាក់បានប្តឹងនាយកសាលាអនុវិទ្យាល័យមួយក្នុងរឿងដកហូតទូរស័ព្ទដៃនិងរក្សាទុករហូតដល់ទៅបីខែ។ សាលាអនុវិទ្យាល័យនេះមិនអនុញ្ញាតអោយកូនសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងរៀននោះទេព្រោះវាធ្វើអោយសិស្សមិនផ្ចង់ស្មារតីបានល្អ។ បុរសជាឪពុកលើកឡើងថាសាលាបានរំលោភច្បាប់កម្មសិទ្ធហើយត្រូវប្រញាប់ប្រគល់ទូរស័ព្ទត្រលប់មកវិញ។
សាពត៌មានStraits Timesបានអោយដឹងថាបុរសជាឪពុកបានអោយកូនប្រុសខ្ចីទូរស័ព្ទiPhoneរបស់ខ្លួន ហើយទូរស័ព្ទនោះត្រូវដកហូតដោយនាយកសាលាព្រោះតែក្មេងប្រុសបានប្រើប្រាស់វាក្នុងម៉ោងរៀន។ ក្មេងប្រុសប្រាប់ថាទូរស័ព្ទនោះនិងប្រគល់អោយមកវិញក្នុងរយៈពេលបីខែក្រោយពេលដកហូតរួច។
បុរសជាឪពុកបានរៀបចំឯកសារប្តឹងទាមទារអោយប្រគល់ទូរស័ព្ទមកវិញ ហើយតុលាការក៏ចេញដីការបង្គាប់អោយប្រគល់ទូរស័ព្ទនោះទៅម្ចាស់ដើមវិញបន្ទាប់ពីអនុវត្តគោលការណ៍វិន័យរបស់សាលារួច។ ទោះជាម្ចាស់ទូរស័ព្ទតម្រូវអោយប្រញាប់ប្រគល់ទូរស័ព្ទមកអោយវិញ ប៉ុន្តែតុលាការសម្រេចអោយសាលាអនុវត្តវិន័យអោយរួចរាល់សិនទើបប្រគល់ទូរស័ព្ទមកវិញតាមក្រោយ។ សាលាអនុវិទ្យាល័យនេះតែងអនុវត្តវិន័យម៉ត់ចត់និងតឹងរឹងចំពោះសិស្សដែលប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងរៀនដោយដកហូតមករក្សាទុកយ៉ាងតិចបីខែឯណោះ។ នាយកសាលាបានអោយដឹងថាប្រសិនបើប្រគល់ទូរស័ព្ទត្រលប់មកវិញមុនពេលកំណត់វាអាចធ្វើអោយវិន័យធ្លាក់ចុះ។ ចំណែកតុលាការយល់ឃើញថា៖ " នេះជាសារមួយព្រមានទៅកាន់សិស្សានុសិស្សទាំងឡាយដែលលួចប្រើប្រាស់ទូរស័ព្ទដៃក្នុងម៉ោងរៀន "។
ចុងបញ្ចប់សំណើរសុំអោយសាលាប្រគល់ទូរស័ព្ទត្រលប់មកវិញរបស់បុរសជាឪពុកត្រូវបដិសេធដោយតុលាការ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS