បរទេស៖ ពេលយើងទៅផ្សារដើម្បីទិញអ្វីមួយ យើងតែងឃើញបុរសស្ត្រីអ្នកលក់ជាច្រើននិយាយរាក់ទាក់បញ្ចុះបញ្ចូលអតិថិជន អោយមើល និងទិញទំនិញ ដែលពួកគេលក់។ ...
បរទេស៖ ពេលយើងទៅផ្សារដើម្បីទិញអ្វីមួយ យើងតែងឃើញបុរសស្ត្រីអ្នកលក់ជាច្រើននិយាយរាក់ទាក់បញ្ចុះបញ្ចូលអតិថិជន អោយមើល និងទិញទំនិញ ដែលពួកគេលក់។ អ្នកធ្វើការក្នុងហាងទាំងនោះនិងព្យាយាមលក់របស់ណាដែលគេគិតថាអតិថិជន អាចមានលទ្ធភាពទិញ មិនថារបស់នោះសាកសមជាមួយអតិថិជន ឬក៏អត់នោះទេ។ អតិថិជនខ្លះធ្វើអោយបុគ្គលិកលក់ខឹង ព្រោះពួកគេព្យាយាមលួងលោមអោយទិញនូវរបស់ ដែលអតិថិជនមិនត្រូវការ។ ចំណែកបុរសចំណាស់នេះត្រូវបុគ្គលិកលក់ព្រងើយកន្តើយមិនអើពើយកចិត្តទុកដាក់បញ្ចុះបញ្ចូលអោយទិញម៉ូតូទេ ព្រោះតែគាត់ស្លៀកពាក់ខោមិនខោអាវមិនអាវ។
បុរសចំណាស់ម្នាក់នេះឈ្មោះ Lung Decha ជាជនជាតិថៃបានដើរពិនិត្យមើលម៉ូតូនៅហាងជាច្រើនកន្លែងក្នុងប្រទេសថៃ។ គាត់ពាក់អាវយឺតធំហួសមាឌ ខោជើងវែងរយីករយាកនិងពាក់ស្បែកជើងផ្ទាត់កញ្ចាស់ និយាយរួមគឺគាត់ស្លៀកពាក់ខោមិនខោអាវមិនអាវជារបៀបអ្នកក្រ។
ដូចដែលគាត់គិតទុកមែន!! ហាងភាគច្រើនដែលគាត់ដើរចូលគឺមិនបាននិយាយអញ្ជើញគួរសមដាក់គាត់ទេ។ អ្នកធ្វើការក្នុងហាងព្រងើយកន្តើយដាក់គាត់ ហើយគេរាក់ទាក់ស្វាគមតែអតិថិជនណាដែលស្លៀកពាក់ ហមហានជារបៀបអ្នកមានប៉ុណ្ណោះ។ គាត់នៅតែស្លៀកពាក់របៀបនេះចូលទៅក្នុងហាងជាច្រើន តែគ្មានហាងណារីករាយរាក់ទាក់ដាក់គាត់ទេ រហូតដល់ហាងលក់ម៉ូតូធំមួយ។
ចូលដល់ក្នុងហាងលក់ម៉ូតូធំចុងក្រោយមួយនេះ បុគ្គលិកលក់ម៉ូតូធំ យកចិត្តទុកដាក់ចំពោះគាត់ដូចអតិថិជនដ៏ទៃទៀតដែរ។ បុគ្គលិកលក់ម៉ូតូបានបង្ហាញគាត់នូវរូបរាងម៉ូតូជាច្រើនដែលសាកសមនិងគាត់។ បុគ្គលិកក្នុងហាងលក់ម៉ូតូមានការភ្ញាក់ផ្អើលជាខ្លាំង ពេលដែល Decha ចង្អុលទៅម៉ូតូមួយហើយនិយាយថា៖ "ខ្ញុំនិងយកអាមួយនោះ" ។
គាត់ជ្រើសរើសយកម៉ូតូម៉ាក Harley Davidson ដែលមានតម្លៃថ្លៃបំផុត ហើយដកលុយចេញពីហោប៉ៅ ៦០០០០០(បាត) អោយអ្នកលក់សំរាប់ថ្លៃម៉ូតូ។ ពិតជាញាក់សាច់មែន! ថាចង់បានក៏ដកលុយអោយភ្លាម វាផ្ទុយពីអ្នកស្លៀកពាក់ហឺហាហមហានខ្លះទិញម៉ូតូបង់រំលោះទេ។ តែបុរសចំណាស់ខោមិនខោអាវមិនអាវម្នាក់នេះធ្វើអោយអ្នកលក់មានអារម្មណ៍ថាចង់ញាក់សាច់បស់គាត់មែន!។
រឿងរ៉ាវនេះត្រូវបានបង្ហោះទៅក្នុងបណ្តាញសង្គមដោយប្អូនស្រីរបស់ Decha ។ បើយោងទៅតាមប្អូនស្រីរបស់ Decha បានអោយដឹងថា៖ " Decha តែងប្រាថ្នាចង់បានម៉ូតូធំ ហើយគាត់ក៏ព្យាយាមសន្សំលុយពីចំណូលនៃការងារជាជាងរថយន្ត។ ឥលូវគាត់ចូលនិវត្តពីការងាររបស់គាត់ហើយ បន្ទាប់ពីសន្សំលុយបានគ្រប់គ្រាន់។ Decha អាចទិញម៉ូតូក្នុងក្តីសុបិនរបស់គាត់បានហើយ "។
រឿងនេះបានក្លាយជារឿងដ៏អស្ចារ្យសំរាប់មនុស្សជាច្រើន ហើយវាក៏ជាមេរៀនមួយសំរាប់បុគ្គលិកលក់ក្នុងហាងនានា និងអ្នកយាមនៅក្រៅហាងផងដែរ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី




COMMENTS