ចំនួនសាកសពកើនឡើងរហូតដល់ ៣៦នាក់ ត្រូវបានគេរកឃើញនៅក្នុងសណ្ឋាគារ និងកាស៊ីណូ Resorts World Manila នៅទីក្រុងម៉ានីល ប្រទេស...
ចំនួនសាកសពកើនឡើងរហូតដល់ ៣៦នាក់ ត្រូវបានគេរកឃើញនៅក្នុងសណ្ឋាគារ និងកាស៊ីណូ Resorts World Manila នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានចូលបាញ់ប្រហារ និងបង្កឲ្យមានអគ្គីភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសាររលាកភ្លើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។
មេនគរបាលក្រុង លោក Oscar Albayalde បានឲ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះមានបំណងចង់លួចវត្ថុមានតម្លៃនៅក្នុងកាស៊ីណូ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦នាក់ ក្រោយមកបានបាញ់សម្លាប់ខ្លួនឯង ចំពេលដែលកងកម្លាំងសន្តិសុខចុះទៅដល់កន្លែងកើតហេតុ។ យ៉ាងណាមិញពុំទាន់មានប្រភពណាមួយអះអាងថា វាជាអំពើភេរវកម្មនោះឡើង គឺកំពុងស្ថិតក្រោមការស៊ើបអង្កេត។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃសុក្រ ទី០២ ខែមិថុនា ព្រឹកមិញនេះ ដោយប៉ូលិសបានរកឃើញសាកសពជាបន្តបន្ទាប់ មកទល់ពេលគេមានរកឃើញចំនួនអ្នកស្លាប់កើនឡើងដល់ទៅ ៣៦នាក់ បូករួមទាំងខ្មាន់កាំភ្លើងម្នាក់ផងដែរ ក្នុងនោះមានភ្ញៀវស្នាក់នៅចំនួន ២២នាក់ បុគ្គលិក ១៣នាក់ និង ៥៤នាក់ផ្សេងទៀតរងរបួស៕ ផ្តល់សិទ្ធិដោយ៖ Kqube.net


COMMENTS