បណ្តាញសង្គម៖ នណាក៏ដឹងដែរថា សត្វគោគឺសត្វពាហនៈបម្រើដល់វីស័យកសិកម្ម មិនថាតែនៅប្រទេសកម្ពុជាយើងទេ សូម្បីនៅបរទេសក៏ដូច្នេះដែរ។ ក្រៅពីចិញ្ចឹមសត...
បណ្តាញសង្គម៖ នណាក៏ដឹងដែរថា សត្វគោគឺសត្វពាហនៈបម្រើដល់វីស័យកសិកម្ម មិនថាតែនៅប្រទេសកម្ពុជាយើងទេ សូម្បីនៅបរទេសក៏ដូច្នេះដែរ។ ក្រៅពីចិញ្ចឹមសត្វគោសម្រាប់យកទឹកដោះ និងយកសាច់ធ្វើជាអាហារ សត្វគោដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យកសិកម្មក្នុងប្រទេសមួយចំនួន ដូចជាប្រទេសខ្មែរយើង ជាដើម។ កន្លងមក យើងតែងតែងឃើញប្រជាកសិករខ្មែរប្រើប្រាស់កំលាំងសត្វគោ សម្រាប់ភ្ជួរស្រែប៉ុណ្ណោះ។
ប៉ុន្តែថ្ងៃនេះក្រុមការងារ Khmer5 News ប្រទះឃើញវីដេអូប្លែកៗមួយ ដែលបង្ហោះឡើងដោយ ទំទ័រហ្វេសប៊ុកមួយឈ្មោះ Wild Animal Forestry បង្ហាញពីអំពីសកម្មភាពអ្នកលក់ទឹកអំពៅ ២នាក់ ប្រើកំលាំងសត្វគោ បង្វិលម៉ាស៊ីនកិនអំពៅ ជំនួសថាមពលអគ្គិសនីទៅវិញ។
បន្ទាប់ពីវីដេអូនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គម មានមតិជាច្រើន បានបញ្ចេញកាយវិការគួរឲ្យសំនើច ខណៈមានមតិជាច្រើនទៀត បានកោតសសើរគំនិតច្នៃប្រឌិតរបស់អ្នកលក់ទឹកអំពៅ ២នាក់នេះ៕ អត្ថបទ៖ Khmer5 News
ចុះប្រិយមិត្ត យល់យ៉ាងណាដែរចំពោះសកម្មភាពក្នុងវីដេអូខាងក្រោមនេះ?
សូមទស្សនាវីដេអូអំពីសកម្មភាពទាំងស្រុងដូចតទៅ៖

COMMENTS