បរទេស៖ បុរសក្លាហានម្នាក់រស់នៅក្នុងរដ្ឋGoa ភាគខាងលិចប្រទេសឥណ្ឌា បានហ៊ានប្រថុយជីវិតគាត់ ជួយសង្គ្រោះសត្វពស់វែក ដែលកំពុងស្រេកទឹក។ គាត់អោយទឹកព...
បរទេស៖ បុរសក្លាហានម្នាក់រស់នៅក្នុងរដ្ឋGoa ភាគខាងលិចប្រទេសឥណ្ឌា បានហ៊ានប្រថុយជីវិតគាត់ ជួយសង្គ្រោះសត្វពស់វែក ដែលកំពុងស្រេកទឹក។ គាត់អោយទឹកពស់វែកធំមួយក្បាលដែលស្រេកទឹកជិតងាប់ ដោយផ្ទាល់ដៃរបស់គាត់។ អ្នកធ្វើការក្នុងកសិដ្ឋាន បានឃើញពស់វែកដ៏ធំមួយក្បាលកំពុងរងចាំផឹកទឹកត្រពាំងទាំងកណ្តាលថ្ងៃក្តៅ ក្នុងសភាពស្ទើរតែជិតងាប់ទៅហើយ។ ពួកគេបានរាយការណ៍ទៅក្រុមសង្គ្រោះសត្វព្ រៃAnimals Rescue Squad ហើយក្រុមARS បានមកដល់និងជួយសង្គ្រោះល្មូនធំនេះ ដែលមានប្រវែងរហូតដល់ទៅ ៣,៦៦ម៉ែត្រឯណោះ។ វាកំពុងលាក់ខ្លួនលើដើមឈើក្បែរនោះ ព្រោះភ័យខ្លាចមនុស្ស។ Amrut Singh បានឡើងលើដើមឈើហើយទាញពស់ដ៏ល្ហិតល្ហៃនេះអោយធ្លាក់មកដី។ ក្រុមសង្គ្រោះបានដាក់ទឹកក្នុងចានអោយវាផឹក ប៉ុន្តែវាមិនផឹកហើយបានត្រឹមបើកវែកសម្លឹងទឹកក្នុងចានប៉ុណ្ណោះ។ ដោយឃើញដូចនេះទើប Amrut យកកែវទឹកមកបញ្ចុកវាផ្ទាល់ដៃតែម្តង។
សូមទស្សនាវីដេអូអំពីសកម្មភាពផ្ទាល់ ពេលឲ្យទឹក៖
ពស់ដ៏ធំនេះអាចខាំដំរីមួយអោយងាប់បាន ប៉ុន្តែដោយសារស្រេកទឹកខ្លាំងវាមិនបង្កគ្រោះថ្នាក់ដល់សមាជិកARSឡើយហើយបែរជាខំប្រឹងក្រេបផឹកទឹកដែលAmrutផ្តល់អោយដោយប្រើស្លឹកឈើបង្ហូរទឹកចូលក្នុងមាត់ពស់។ Amrutនិយាយថា៖ " សមាជិកARSរកមើលវានៅលើដើមឈើ បន្ទាប់មកខ្ញុំក៏ឡើងទាញវាទម្លាក់មក។ យើងដាក់ទឹកមួយចានធំនៅចំពោះមុខវា ប៉ុន្តែវាគ្រាន់តែបើកវែកនិងសម្លឹងមើលទឹកនោះប៉ុណ្ណោះ។ ខ្ញុំក៏សម្រេចបញ្ចុកទឹកអោយវាផឹកដោយផ្ទាល់ដៃតែម្តង ហើយអ្វីដែលអស្ចារ្យនោះគឺវាព្យាយាមផឹកទឹកនោះជាច្រើន "។
កាលពីខែមុនក៏មានវីដេអូបង្ហាញពីសត្វពស់វែកដ៏ធំចាំផឹកទឹក ហើយវាត្រូវគេអោយផឹកទឹកពីក្នុងដបដោយផ្ទាល់ដែរ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
COMMENTS