បណ្តាញសង្គម៖ មនុស្សម្នាក់នៅក្នុងសង្គម មានមុខរបរ និងការងារធ្វើរាងៗខ្លួន អ្នកមានចំណេះ ឬមានធនធាន តែងតែមានសំណាង បានធ្វើការនៅទីកន្លែងសមរម្យ មា...
បណ្តាញសង្គម៖ មនុស្សម្នាក់នៅក្នុងសង្គម មានមុខរបរ និងការងារធ្វើរាងៗខ្លួន អ្នកមានចំណេះ ឬមានធនធាន តែងតែមានសំណាង បានធ្វើការនៅទីកន្លែងសមរម្យ មានផាសុខភាព និងក្រោមសីតុណ្ហាភាពត្រជាក់គួរជាទីគាប់ចិត្ត។ ប៉ុន្តែក៏មានមនុស្សមួយចំនួន ដោយសារតែភាពក្រីក្រ ពុំទទួលបានចំណេះដឹងគ្រប់គ្រាន់ ក៏ពុំមានសំណាងក្នុងការជ្រើសរើសការងារតាមចិត្តចង់ ត្រូវតស៊ូរទ្រាំ ដើម្បីជីវភាពខ្លួន និងគ្រួសារ។
ជាក់ស្តែងថ្មីៗនេះ នៅលើហ្វេសប៊ុក មានវីដេអូមួយ បានធ្វើឲ្យប្រិយមិត្តលើបណ្តាញសង្គមជាច្រើននាក់នាំគ្នាសម្រក់ទឹកភ្នែក និងក្តក់ក្តួលក្នុងចិត្តយ៉ាងខ្លាំង។ តាមរយៈវីដេអូ គេឃើញក្មេងប្រុសជំទង់ម្នាក់ មានមុខរបរជាប្រូឡាន អង្គុយក្រោយកន្ទុយឡានតាក់ស៊ីប្រភេទ ទូរិស ចំណាយពេលជិត ៤ម៉ោង ក្រោមកំដៅថ្ងៃដ៏ក្តៅកគុក។ ក្នុងសំលៀកបំពាក់ខោអាវពណ៏ងងឹត ជាមួយនិងកន្សែងគ្របក្បាល គេឃើញប្អូនប្រុសរូបនេះ បានយកដៃទាំង ២របស់គេជ្រកម្លប់ ខណៈកំដៅថ្ងៃក្តៅខ្លាំង។
គួរបញ្ជាក់ផងដែរថា ឡានតាក់ស៊ីដែលប្អូនប្រុសខាងលើ ជិៈនៅកន្ទុយក្រោយ ធ្វើដំណើរចម្ងាយប្រហែល ១២៨គីឡាម៉ែត្រ រវាងទីក្រុមភ្នំពេញ និងខេត្តកំពង់ចាម។
តាមរយៈវីដេអូនេះ អ្នកផឹតយកទិដ្ឋភាព និងបង្ហោះវីដេអូដ៏កម្រត់នេះ សូមសំណូមពរ ដល់លោកបងតៃកុងឡាន ឬម្ចាស់ឡានរត់តាក់ស៊ី ជួយសម្រួលផ្តល់កៅអីមួយកន្លែង ទុកឲ្យប្រូឡានផងចុះ ព្រោះយ៉ាងណាក៏ជីវិតមនុស្សសំខាន់ជាងតម្លៃកៅអីមួយដែរ៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូអំពីទិដ្ឋភាពទាំងស្រុងខាងក្រោមនេះ៖

COMMENTS